ពង្រឹងពហុភាគីនិយម រួមគ្នាធ្វើសកម្មភាពដើម្បីស្ថាបនាអនាគតសន្តិភាព ស្ថិរភាព វិបុលភាព និងនិរន្តរភាពសម្រាប់ប្រជាជនគ្រប់រូប

(VOVWORLD) - ពិធីបើកសម័យប្រជុំពិភាក្សាទូទៅជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ បានប្រព្រឹត្តទៅនាថ្ងៃទី ២៤ ខែកញ្ញា ម៉ោងក្នុងតំបន់ នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ 
ពង្រឹងពហុភាគីនិយម រួមគ្នាធ្វើសកម្មភាពដើម្បីស្ថាបនាអនាគតសន្តិភាព ស្ថិរភាព វិបុលភាព និងនិរន្តរភាពសម្រាប់ប្រជាជនគ្រប់រូប - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញថ្លែងមតិនៅក្នុងសម័យប្រជុំពិភាក្សាទូទៅ (រូបថត៖ VOV)

ក្រោមប្រធានបទ “មិនទុកនរណាម្នាក់ចោលនៅពីក្រោយ៖ ធ្វើសកម្មភាពក្នុងសាមគ្គីភាព ដើម្បីលើកកម្ពស់សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សសម្រាប់មនុស្សសព្វថ្ងៃនេះ និងមនុស្សជំនាន់ក្រោយ” សម័យប្រជុំនេះមានការចូលរួមពីប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសសមាជិកអង្គការសហប្រជាជាតិចំនួន ១៥៥ រួមជាមួយនឹងតំណាងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិ និងតំបន់។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញថ្លែងសន្ទរកថា នៅសម័យប្រជុំពិភាក្សាទូទៅ។

សុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បានផ្ញើសារដ៏រឹងមាំនិងទូលំទូលាយអំពី "ពង្រឹងពហុភាគីនិយម រួមសកម្មភាពដើម្បីស្ថាបនាអនាគតនៃសន្តិភាព ស្ថិរភាព វិបុលភាព និងនិរន្តរភាពសម្រាប់ប្រជាជនគ្រប់រូប”។ អញ្ជើញចែករំលែកទស្សនៈវិស័យរបស់វៀតណាមចំពោះអនាគត អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមបានសង្កត់ធ្ងន់ថា សន្តិភាព និងស្ថិរភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើតអនាគតរុងរឿង ហើយប្រទេសនានាត្រូវគោរពតាមច្បាប់អន្តរជាតិ រដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវ ពង្រឹងសាមគ្គីភាព ភាពស្មោះត្រង់ ទំនុកចិត្ត លើកកម្ពស់ការសន្ទនា និងលុបបំបាត់ការប្រឈមមុខដាក់គ្នា។

“ត្រូវធានាឱ្យមានការអភិវឌ្ឍស្មើៗគ្នានៃប្រទេសនីមួយៗ សហគមន៍នីមួយៗ មនុស្សម្នាក់ៗ ក្នុងស្ថានភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌ខុសៗគ្នា។ ប្រមូលផ្តុំ និងប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍ ស្របតាមតម្រូវការរបស់ប្រទេសនីមួយៗ។ ផ្តល់អាទិភាពដល់ធនធានសម្រាប់តំបន់អន្សោយក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្តោតលើការជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍  ជាពិសេសផ្នែកទុនអនុគ្រោះ ការផ្ទេរបច្ចេកវិទ្យាទំនើប ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ សម្រួលដល់ការវិនិយោគ និងពាណិជ្ជកម្ម និងកាត់បន្ថយបន្ទុកបំណុលសម្រាប់ប្រទេសក្រីក្រ”។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានមានប្រសាសន៍ថា កំណែទម្រង់យន្តការពហុភាគីត្រូវតែធានាឱ្យបាននូវការតំណាងឱ្យកាន់តែប្រសើរឡើង យុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងការត្រៀមខ្លួនសម្រាប់អនាគត។

ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្វាគមន៍ចំពោះការដែល មហាសន្និបាតបានផ្តល់សិទ្ធិចូលរួមយ៉ាងសំខាន់បន្ថែមទៀតដល់រដ្ឋប៉ាឡេស្ទីនពីអាណត្តិទី ៧៩ នេះ; អះអាងនូវសាមគ្គីភាពជាមួយរដ្ឋ និងប្រជាជនគុយបា ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិកដកការហ៊ុំព័ទ្ធជាឯកតោភាគីប្រឆាំងនឹងគុយបា និងដកគុយបាចេញពីបញ្ជីប្រទេសដែលឧបត្ថម្ភអំពើភេរវកម្ម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ