ពង្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ថៃលុបចោលច្បាប់លើកលែងទោស


ពង្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ថៃលុបចោលច្បាប់លើកលែងទោស - ảnh 1
ពង្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ថៃលុបចោលច្បាប់លើកលែងទោស (VOV)

        Vovworld-នាថ្ងៃទី១០ធ្នូ​អ្នកនាំពាក្យគណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញថៃ
​(CDC) Lertrat Ratanavanich បានឲ្យដឹងថា CDC នឹងមិនដាក់ច្បាប់លើកលែង​ទោស
ចូលក្នុងរដ្ឋធម្មនុញ្ញថ្មី ប៉ុន្តែនឹងស្នើរបង្កើតគណៈកម្មាធិការមួយទទួល​បន្ទុក​ជំរុញ
សម្រុះសម្រួលជាតិនៅថៃ។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំ​ចេញ​បន្ទាប់
ពីអនុគណៈកម្មការចំណុះ CDC ស្នើរលុបចោលទាំងស្រុងឬមួយផ្នែក​ ​នៃច្បាប់
លើកលែងទោសសំរាប់មុខសញ្ញាដែលទាក់ទិនដល់ការប្រមូលផ្ដុំ​នយោបាយក្នុង
ដំណាក់កាលជាក់ស្ដែងមួយសំដៅជំរុញសម្រុះសម្រួលជាតិ។

        ក្នុងបំរ៉េបំរួលទាក់ទិនមួយទៀត អតីតនាយករដ្ឋមន្ត្រីថៃលោក​ Abhisit Vejjajiva
នាថ្ងៃទី១០ធ្នូបានប្រឆាំងជំទាស់មតិជ្រើសតាំងដោយផ្ទាល់​នាយករដ្ឋមន្ត្រីនិង
សមាជិកគណៈរដ្ឋមន្ត្រី។​លោកចាត់ទុកថា មតិនេះអាចបង្កើន​ជំលោះដោយសារ
នាយករដ្ឋមន្ត្រីដែលបានជ្រើសតាំងផ្ទាល់អាចប្រើប្រាស់សិទ្ធិអំណាចហួសកំរិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ