ព័ត៌មានពីសន្និសីទកាសែតអន្តរជាតិប្រកាសលទ្ធផលនៃសម័យប្រជុំលើកទី១០របស់រដ្ឋសភាវៀតណាម

ព័ត៌មានពីសន្និសីទកាសែតអន្តរជាតិប្រកាសលទ្ធផលនៃសម័យប្រជុំលើកទី១០របស់រដ្ឋសភាវៀតណាម - ảnh 1
ទិដ្ឋភាពនៃសន្និសីទកាសែតនេះ (រូបថត៖VGP)

(VOVworld) - ព័ត៌មានពីសន្និសីទកាសែតអន្តរជាតិនារសៀលថ្ងៃទី២៧ វិច្ឆិកា នៅ
ទីក្រុងហាណូយ ឲ្យដឹងថា​ សម័យប្រជុំលើកទី១០របស់រដ្ឋសភាវៀតណាមបាន
បញ្ចប់ប្រកបដោយជោគជ័យ។រដ្ឋសភាបានពិនិត្យ អនុម័តលើច្បាប់ចំនួន ១៦ សេច
ក្ដីសំរេចចិត្តចំនួន១៥ និងផ្ដល់យោបល់អំពីគំរោងច្បាប់ចំនួន១០។ក៏នៅសម័យប្រជុំ
លើកនេះ រដ្ឋសភាជាបានដំណើរការសួរដេញដោលជាលើកដំបូងអំពីសកម្មភាព
របស់គណៈរដ្ឋមន្រ្តីក្នុងអំឡុងអាណត្តិកន្លងទៅដោយមានសំណួរសួរដេញដោល
ចំនួន១៤០របស់សមាជិកសមាជិកាសភាដាក់ជូននយករដ្ឋមន្រ្តីរដ្ឋាភិបាល រដ្ឋមន្រ្តី
និងថ្នាក់ដឹកនាំផ្នែកនានា។ប្រធានខុទ្ទកាល័យរដ្ឋសភាលោក Nguyen Hanh Phuc
បានឲ្យដឹងថា៖
“នៅសម័យប្រជុំលើកនេះ សមាជិកសមាជិកាសភាបានផ្ដល់យោបល់ជាច្រើន
អំពីដំណោះស្រាយកាត់បន្ថយការវិនិយោគសាធារណៈដើម្បីធានាសុវត្ថិភាព
ហិរញ្ញវត្ថុរបស់ប្រទេសជាតិ។រដ្ឋសភាបាននាំចេញការផ្ដើមគំនិតកាត់បន្ថយការ
វិនិយោគជាសាធារណៈដើម្បីតំឡើងប្រាក់ខែឡើង៥%។រដ្ឋសភាក៏បានកាត់បន្ថយ
បរិមាណកម្មវិធីគោលដៅជាតិដោយសារកម្មវិធីនិមួយៗមានគណៈកម្មការទទួល
បន្ទុកមួយ។ប្រការនេះគឺខ្ជះខ្ជាយណាស់។ឥឡូវគ្រាន់តែមានកម្មវិធីគោលដៅចំនួន
២នោះគឺកសាងជនបទថ្មីនិងកាត់បន្ថយភាពក្រីក្រដោយនិរន្តរភាពប៉ុណ្ណោះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ