ពុទ្ធសាសនិករាប់ហ្មឺននាក់បួងសួងសុំសន្តិភាពនៅឥណ្ឌូនេស៊ី

ពុទ្ធសាសនិករាប់ហ្មឺននាក់បួងសួងសុំសន្តិភាពនៅឥណ្ឌូនេស៊ី - ảnh 1
ប្រជាពលរដ្ឋឥណ្ឌូនេស៊ីជាង១ហ្មឺននាក់ចូលរួមធ្វើដង្ហែក្បួននៅរដ្ឋធានីហ្សាកាក់តាកាលពីថ្ងៃទី២០ វិច្ឆិកា ដើម្បីអំពាវនាវឲ្យសន្តិភាពនិងសាមគ្គីភាពនៅប្រទេសនេះ

(VOVworld) - នាថ្ងៃទី១៩និងថ្ងៃទី២០ វិច្ឆិកា ពុទ្ធសាសនិករាប់ហ្មឺននាក់នៅ
Medan ប្រទេសឥណ្ឌូនេស៊ី បានរៀបចំពិធីបួងសួងសុំសន្តិភាពនិងភាពអត់ឱន ក្នុង
កាលៈទេសៈដែលភាពតានតឹងខាងជំនឿសាសនាកំពុងកើនឡើងនៅទូទាំង
ប្រទេស។ក្រោមប្រធានបទ “ដើម្បីប្រទេសជាតិរបស់ខ្ញុំ” ព្រឹត្តិការណ៍នេះបានផ្ញើ
សារមួយទៅកាន់សាសនិកជនទាំងអស់នៅមីយ៉ាន់ម៉ាស្ដីអំពីសាមគ្គីភាពដើម្បី
ប្រទេសឥណ្ឌូនេស៊ីមួយសុវត្ថិភាពនិងសុខសាន្តត្រាណ ឆ្ពោះទៅការអភិវឌ្ឍន៍រួម
របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ