ពិធីគោរពវិញ្ញាណក្ខ័ន្ឋវីរស្រ្តីបដិវត្តន៍ Vo Thi Thang។

​​​​​​​​​​​                      

ពិធីគោរពវិញ្ញាណក្ខ័ន្ឋវីរស្រ្តីបដិវត្តន៍ Vo Thi Thang។ - ảnh 1
លោកស្រី Vo Thi Thangខាងឆ្វេង(រូបថត អិនធឺណែត)

Vovworld-ព្រឹកថ្ងៃទី២៣សីហា ពិធីគោរពវិញ្ញាណក្ខ័ន្ឋលោកស្រី Vo Thi Thangត្រូ​វបាន
រៀបចំឡើងដ៍មហោឡារិកនៅទី​ក្រុងហូជីមិញភាគខាងត្បូងវៀតណាម។នាយករដ្ឋ
មន្រ្តីវៀតណាមវៀតណាមលោកNguyen Tan Dung ដឹកនាំគណះប្រតិភូរដ្ឋាភិបាលនិង
លោក​Le Thanh Haiសមាជិកការិយាល័យនយោបាយនិងជាលេខាគណះកម្មាធិការ
បក្សទី​ក្រុងហូជីមិញដឹកនាំគណះប្រតិភូទីក្រុងរួមជាមួយថ្នាក់ដឹកនាំបក្សរដ្ឋក្រសួង
ស្ថាប័ន​អង្គការនានាជាដើមបានមកពិធីគោរពវិញ្ញាណក្ខ័ន្ឋវីរស្រ្តី Vo Thi Thang។
លោកស្រី Vo Thi Thangកើតនាឆ្នាំ១៩៤៥នៅខែត្រLong Anភាគខាងត្បូងវៀតណាម​។ពេលជានិស្សិតនារី១នាក់នៅសាលា Gia LongVo Thi Thangបានសកម្មចូលរួម
សកម្មភាពបដិវត្តន៍និងជាគំរូយុវនារីស្នាហាជាតិ១។ លោកស្រីត្រូវខ្មាំងសត្រូវចាប់
ឃុំខ្លួនក្នុងការក្រោកឈរឡើងនាឆ្នាំ១៩៦៨។លោកស្រី Vo Thi Thangជាអតីតសមា
ជិកាគណះកម្មាធិការបក្សនីតិកាលទី៨និងទី៩។លោកស្រីជាសមាជិកាសភាវៀត
ណាមនីតិកាលទី៩ទី១០និងទី១១។លោកស្រីជាអតីតប្រធាននាយកដ្ឋានទេសរណ៍
វៀតណនិង​អតីតប្រធានសមាគម​មិត្តភាពវៀតណាមគុយបាទៀតផង។លោកស្រី
 Vo Thi Thangទទួលមរណភាពនាថ្ងៃទី២២សីហានៅទីក្រុងហូជីមិញក្នុងជន្មាយុ
៦៩ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ