ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu នៅអង្គការសហប្រជាជាតិ

(VOVWORLD) - សរសេរក្នុងសៀវភៅមរណទុក្ខតាមអនឡាញ ក្រុមបេសកកម្មការទូត នៃប្រទេសជាច្រើនបានផ្ញើរក្ដីរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតជូនចំពោះ រដ្ឋាភិបាលនិងប្រជាជនវៀតណាម ចំពោះមរណភាពរបស់អតីតអគ្គលេខា បក្សលោក Le Kha Phieu ជាថ្នាក់ដឹកនាំមួយរូបដែលមានការលះបង់ដ៏ធំ ធេងចំពោះការអភិវឌ្ឍរបស់វៀតណាម។
ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu នៅអង្គការសហប្រជាជាតិ - ảnh 1 ក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu តាមប្រព័ន្ធវីដេអូ។ (រូបថត៖ baoquocte.vn)

នាថ្ងៃទី១៤ សីហា ក្រុមបេសក កម្មវៀតណាមប្រចាំនៅអង្គការសហ ប្រជាជាតិបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនូវពិធីគោរពវិញ្ញាណក្ខ័ន្ធហើយបើកសៀវភៅមរណទុក្ខ អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀត ណាមលោក Le Kha Phieu ដើម្បីឲ្យ សហគមន៍ជនវៀតណាមនៅទីក្រុងញូវយ៉ក តំណាងក្រុមបេសកកម្មប្រទេសនានាប្រចាំនៅអង្គការសហប្រជាជាតិនិង តំណាងអាជ្ញាធរនៃប្រទេសសាមី អាចផ្ញើរក្ដីរំលែកទុក្ខនិងសរសេរសៀវភៅ មរណទុក្ខតាមអនឡាញ។

សរសេរក្នុងសៀវភៅមរណទុក្ខតាមអនឡាញ ក្រុមបេសកកម្មការទូត នៃប្រទេសជាច្រើនបានផ្ញើរក្ដីរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតជូនចំពោះ រដ្ឋាភិបាលនិងប្រជាជនវៀតណាម ចំពោះមរណភាពរបស់អតីតអគ្គលេខា បក្សលោក Le Kha Phieu ជាថ្នាក់ដឹកនាំមួយរូបដែលមានការលះបង់ដ៏ធំ ធេងចំពោះការអភិវឌ្ឍរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ