ពិធីជូនដំណើរប្រតិភូកីឡាជនពិការវៀតណាមចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២

(VOVWORLD) - នារសៀលថ្ងៃទី ១៧ ឧសភា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអប់រំកាយនិងកីឡាទីក្រុងហូជីមិញ បានរៀបចំពិធីជូនដំណើរប្រតិភូកីឡាជនពិការវៀតណាម ចូលរួមព្រឹត្តិការណ៍ប្រកួត កីឡាជនពិការអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម លើកទី១២។
ពិធីជូនដំណើរប្រតិភូកីឡាជនពិការវៀតណាមចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ - ảnh 1ប្រតិភូកីឡាវៀតណាមចូលរួមពិធីជូនដំណើរ។ (រូបថត៖ VOV)
ប្រតិភូកីឡាជនពិការវៀតណាមដែលចូលរួមប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា រួមមានសមាជិកចំនួន ១៦៤ នាក់ ក្នុងនោះមានអត្តពលិកចំនួន ១២៧ នាក់ ចូលរួម ប្រកួតក្នុងកីឡាចំនួន ៨ ប្រភេទ ក្នុងចំណោមកីឡាសរុបទាំង ១៣ ប្រភេទ នោះគឺ៖ អត្តពលកម្ម ហែលទឹក លើកដុំដែក វាយសី វាយកូនបាល់លើតុ អុក យូដូ និង បូស៊ីយ៉ា។ ថ្លែងមតិក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍លោក Hoang Dao Cuong សង្ឃឹមថា ប្រតិភូកីឡាជនពិការ
វៀតណាមនឹងចូលរួមព្រឹត្តិការណ៍ កីឡាជនពិការដ៏ធំបំផុតក្នុងតំបន់ ដោយមានការប្តេជ្ញាចិត្តខ្ពស់បំផុត ជួបប្រាស្រ័យ រៀនសូត្របទពិសោធន៍ លើកកំពស់ស្នាដៃ យកឈ្នះលើខ្លួនឯង។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយដល់មិត្តភក្តិអន្តរជាតិនូវរូបភាពអំពីទឹកដីនិងមនុស្សវៀតណាមប្រកបដោយសន្តិភាព មិត្តភាព រួសរាយរាក់ទាក់ ប្រកបដោយឆន្ទៈឈានឡើងដ៏ខ្លាំងក្លាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ