ពិធីជួបជុំជាមួយធុរកិច្ចអាស៊ី-អឺរ៉ុបនៅវៀតណាមឆ្នាំ ២០២១

(VOVWORLD) - នាថ្ងៃទី ២៨ ខែតុលា នៅទីក្រុងហាណូយ Delta E&C វៀតណាម និងសភាពាណិជ្ជកម្មអ៊ីតាលីប្រចាំនៅវៀតណាម (ICHAM) បានរៀបចំពិធី “ជួបជុំធុរកិច្ចអាស៊ី -អឺរ៉ុបនៅវៀតណាមឆ្នាំ ២០២១” ដើម្បីថ្នាក់ដឹកនាំក្រុមហ៊ុនមានទុនវិនិយោគបរទេស (FDI) ចែក រំលែកបទពិសោធន៍ក្នុងការដោះស្រាយវិបត្តិនិងស្ថិរភាពសកម្មភាពផលិតកម្មក្នុងអំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតកូវីដ-១៩។

ពិធីជួបជុំជាមួយធុរកិច្ចអាស៊ី-អឺរ៉ុបនៅវៀតណាមឆ្នាំ ២០២១ - ảnh 1តំណាងដែលចូលរួមក្នុងពិធី 

យោងតាមការចែករំលែករបស់លោក Tran Thanh Huan ប្រធាននាយកដ្ឋាន កិច្ចការបរទេសនៃក្រសួងការបរទេស បានឲ្យដឹងថា ឆ្នាំនេះគឺជាឆ្នាំលំបាកសម្រាប់មនុស្សគ្រប់រូប ហើយស្ថានភាពជំងឺរាតត្បាត កូវីដ-១៩ កាន់តែស្មុគស្មាញ ធ្វើឲ្យសកម្មភាពអាជីវកម្មជួបការលំបាកយ៉ាងខ្លាំង។ រដ្ឋនិងរដ្ឋាភិបាលវៀតណាមបាននិងកំពុងព្យាយាមរកវិធានការដើម្បីរក្សាស្ថិរភាពស្ថានភាពជំងឺរាតត្បាត និងជួយអង្គភាពអាជីវកម្មវិលទៅរកប្រតិបត្តិការធម្មតាវិញ។

តំណាងសភាពាណិជ្ជកម្មអឺរ៉ុប សភាពាណិជ្ជកម្មអ៊ីតាលី និងសមាគមធុរកិច្ចកូរ៉េខាងត្បូងនៅវៀត ណាម សុទ្ធតែមានមតិដូចគ្នាថា ដើម្បីជំនះលើជំងឺរាតត្បាតកូវីដ-១៩ និងមិនទុកនូវផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរ វៀតណាមត្រូវដើរក្នុងទិសដៅជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីធ្វើឲ្យផលិតកម្មវិលមករកភាពប្រក្រតីឡើងវិញ ជៀសវាងការអាកខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាការបាត់បង់ឱកាសទាក់ទាញវិនិយោគិនបរទេសមកវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ