ពិធីជួបជុំមិត្តភាពអបអរសាទរខួបលើកទី៧០ទិវាបុណ្យឯករាជ្យជាតិចិន

(VOVWORLD) - ថ្លែងនៅទីនេះ ប្រធាន VUFO លោកស្រី Nguyen Phuong Nga បាន សង្កត់ធ្ងន់ថា ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព ប្រពៃណីក្នុងនាមជាអ្នកជិតខាង ក៏ដូចជាការជំរុញទំនាក់ទំនងរវាងវៀតណាមនិង ចិនអោយរីកចម្រើនប្រកបដោយស្ថិរភាព ស្អាតស្អំនិងចីរភាព។
ពិធីជួបជុំមិត្តភាពអបអរសាទរខួបលើកទី៧០ទិវាបុណ្យឯករាជ្យជាតិចិន - ảnh 1 ឈុងសម្ដែងសិល្បៈអបអរសាទរខួបទិវាបុណ្យឯករាជ្យជាតិចិន (រូបថត៖ thoidai.com.vn)

  នាយប់ថ្ងៃទី២៧ ខែកញ្ញា នៅរដ្ឋធានីហាណូយ សម្ព័ន្ធបណ្ដាអង្គការមិត្តភាព វៀតណាម (VUFO) បានសហការជាមួយសមាគមន៍មិត្តភាពវៀតណាម-ចិន រៀបចំពិធីជួបជុំមិត្តភាពក្នុងឱកាសអបអរសាទរខួបលើកទី៧០ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាមានិតចិន (ថ្ងៃទី១ ខែតុលា ឆ្នាំ ១៩៤៩-ថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៩)។ ថ្លែងនៅទីនេះ ប្រធាន VUFO លោកស្រី Nguyen Phuong Nga បាន សង្កត់ធ្ងន់ថា ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព ប្រពៃណីក្នុងនាមជាអ្នកជិតខាង ក៏ដូចជាការជំរុញទំនាក់ទំនងរវាងវៀតណាមនិង ចិនអោយរីកចម្រើនប្រកបដោយស្ថិរភាព ស្អាតស្អំនិងចីរភាព ហើយគោរពតាម កិច្ចព្រមព្រៀងនិងការយោគយល់រួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាគ្រប់គ្រងការខ្វែងគំនិតនៅសមុទ្រអោយបានល្អនោះ មិនត្រឹមតែជាការ ទទួលខុសត្រូវរបស់បក្សទាំងពីរ ប្រទេសទាំងពីរប៉ុណ្ណោះទេថែមទាំងជាគោលបំណងរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។ នេះជាកត្តាដ៏សំខាន់ក្នុងបុព្វ ហេតុកសាង អភិវឌ្ឍប្រទេសជាតិរបស់ភាគីទាំង២វៀតណាមនិងចិន ព្រមទាំងជាកត្តា វិជ្ជមានសម្រាប់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៃតំបន់និងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ