ពិធីជួបប្រាស្រ័យរវាងក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមជាមួយអ្នកគាំទ្រភាគខាងត្បូងវៀតណាម

(VOVWORLD) -នាយប់ថ្ងៃទី៤ខែកុម្ភៈ នៅពហុកីឡាដ្ឋាន Thong Nhat ទីក្រុងហូជីមិញ សមាជិក ក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមបានជួបប្រាស្រ័យជាមួយអ្នកគាំទ្រភាគ ខាងត្បូងវៀតណាម។
ពិធីជួបប្រាស្រ័យរវាងក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមជាមួយអ្នកគាំទ្រភាគខាងត្បូងវៀតណាម - ảnh 1 ទិដ្ឋភាពនៃពិធីជួប្រាស្រ័យ

ក្នុងវិធីនេះបានបែងចែកទៅជា៣វគ្គ ដែលក្នុងនោះ វគ្គទីមួយគឺលើកតម្កើងក្រុម U23 វៀតណាម(អបអរសាទរ ស្ងើចសរសើរនិងប្រគល់រង្វាន់ ផង) វគ្គទី២គឺ ផឹកទឹកនឹក ដល់ប្រភពដើម និងវគ្គទី៣ចែករំលែកបទពិសោធន៍សម្រាប់ជំនាន់ក្រោយៗ។ ក្នុង ឱកាសនេះ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានផ្តល់រង្វាន់សម្រាប់សមាជិក ក្រុម U23 វៀតណាមជាទឹកប្រាក់ចំនួន២,៥ពាន់លានដុង។ សហគ្រាសជាច្រើន ក៏បាន ផ្តល់រង្វាន់សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមផងដែរ។ ចូលរួមក្នុង ពិធី Nguyen Thanh Van និស្សិតមហាវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញបានសំណេះ សំណាលថា៖

        “នាងខ្ញុំសប្បាយចិត្តណាស់ដែលបានជួបប្រាស្រ័យជាមួយសមាជិកក្រុមបាល់ ទាត់ជម្រើសជាតិ U23 វៀតណាម។ សូមជូនពរឲ្យបងៗកីឡាករទាំងអស់ជួបតែសេច ក្តីសុខ សប្បាយក្នុងជីវភាពរស់នៅនិងជូនពរឲ្យ បងៗ នឹងដណ្តើមបានរង្វាន់ជើងឯក ក្នុងបណ្តាវគ្គប្រកួតក្រោយៗទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ