ពិធីជួបសំណះសំណាលរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាបុណ្យជាតិ ម៉ាឡេស៊ីនៅទីក្រុងហូជីមិញ

(VOVWORLD) - នាព្រឹកថ្ងៃទី ៦ កញ្ញា បានប្រព្រឹត្តទៅពិធីជួបសំណះសំណាលរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាបុណ្យជាតិម៉ាឡេស៊ីនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។ 
ពិធីជួបសំណះសំណាលរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាបុណ្យជាតិ ម៉ាឡេស៊ីនៅទីក្រុងហូជីមិញ - ảnh 1 ពិធីជួបសំណះសំណាលរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាបុណ្យជាតិ ម៉ាឡេស៊ីនៅទីក្រុងហូជីមិញ

(VOVworld) – នាព្រឹកថ្ងៃទី ៦ កញ្ញា បានប្រព្រឹត្តទៅពិធីជួបសំណះសំណាលរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាបុណ្យជាតិម៉ាឡេស៊ីនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។ ថ្លែងមតិនៅទីនេះ ប្រធានសមាគមមិត្តភាពវៀតណាម - ម៉ាឡេស៊ីទីក្រុងហូជីមិញ លោក Tran Ngoc Son បានសង្កត់ធ្ងន់ថា៖ ទំនាក់ ទំនងមិត្តភាពសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាមនិងម៉ាឡេស៊ីបាន និងកំពុងពង្រឹងនិងពង្រីកឲ្យបានខ្លាំងក្លាថែមទៀត។ លោក Tran Ngoc Son ជឿ ជាក់ថា៖ ដោយមានគ្រឹះស្ថានរឹងមាំមានស្រាប់ រួមជាមួយការប្តេជ្ញាចិត្តនិងការខំ ប្រឹងប្រែងរួមនៃថ្នាក់ដឹកនាំជាន់ខ្ពស់និងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនង មិត្តភាពសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម ក្នុងនោះ មានទីក្រុងហូជីមិញ និងម៉ាឡេស៊ីកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ