ពិធី​ថ្វាយផ្ការំលឹកដល់​អគ្គ​មគ្គុទេសក៍​ Vladimir Ilich Lenin នៅរុស្ស៊ី

(VOVWORLD) - នៅថ្ងៃទី ២២ ខែមេសា ក្នុងឱកាសរំលឹកខួប ១៥២ឆ្នាំ ថ្ងៃកំណើតរបស់លោក Vladimir Ilyich Lenin - អគ្គមគ្គុទេសក៍ដ៏អស្ចារ្យនៃបដិវត្តន៍អធនពិភពលោក ក្រុមប្រឹក្សាភិបាលនៃបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី និងកងកម្លាំងឆ្វេងនិយមនៅរុស្ស៊ី និងគណៈប្រតិភូអន្តរជាតិបានអញ្ជើញមកថ្វាយផ្កា និងចូលវិមានតម្កល់សពលេនីន នៅទីលានក្រហម ទីក្រុងម៉ូស្គូ។
ពិធី​ថ្វាយផ្ការំលឹកដល់​អគ្គ​មគ្គុទេសក៍​ Vladimir Ilich Lenin នៅរុស្ស៊ី - ảnh 1ធ្នាក់ដឹកនាំបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ីក្នុងពិធីថ្វាយផ្កា។ (រូបថត៖ TTXVN)

ដូចទម្លាប់ជារៀងរាល់ឆ្នាំ គណៈប្រតិភូបានប្រមូលផ្តុំគ្នានៅទីលាន Manezh ទល់មុខវិមានជ័យជំនះរបស់សេនាប្រមុខ Georgy Zhukov ។ នៅវេលាម៉ោង ១១៖០០នាទី លោក Gernady Ziuganov ប្រធានបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី បានដឹកនាំគណៈប្រតិភូទៅកាន់ទីលានក្រហមជាប្រវត្តិសាស្ត្រ និងអញ្ជើញចូលក្នុងវិមានតម្កល់សព ដើម្បីគោរពវិញ្ញាណក្ខ័ន្ធអគ្គមគ្គុទេសក៍ លោក Vladimir Ilich Lenin។

Vladimir Ilich Lenin (២២ មេសា ១៨៧០ - ២១ មករា ១៩២៤) គឺជាអគ្គមគ្គុទេសក៍ដ៏អស្ចារ្យនៃវណ្ណៈអធនពិភពលោក ដែលជាស្ថាបនិកនៃកុម្មុយនិស្តអន្តរជាតិ; ទន្ទឹមនឹងនោះ លោកបានដឹកនាំប្រជាជនរុស្ស៊ីធ្វើបដិវត្តន៍ខែតុលារបស់រុស្ស៊ី ដោយបង្កើតរដ្ឋកម្មករ-កសិករដំបូងបង្អស់នៅលើពិភពលោក ដែលដឹកនាំដោយវណ្ណៈអធន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ