ពិធីទទួលធុងប្រេងដើមដំបូងរបស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម-វេណេហ្ស៊ូអេឡា

(TTX)_ពិធីទទួលធុងប្រេងដើមដំបូងរបស់ សម្ព័ន្ធក្រុមហ៊ុន ប្រេងឧស្ម័ន ​វៀតណាម-វេណេហ្ស៊ូអេឡា ដែលទើបនឹងបានរៀបចំឡើង​នៅវីណេហ្ស៊ូ​អេឡា។​ ថ្លែងមតិនៅពិធីនេះ តាងនាមអោយ រដ្ឋាភិបាល និងប្រជាជន​វៀត​ណាម​ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅវេណេហ្ស៊ូអេឡា Ngo Tien Dung បានសម្ដែងគោលបំណង ថា៖ រដ្ឋាភិបាល គ្រប់ក្រសួង ស្ថាប័នមានសមត្ថកិច្ច​របស់ វេណេហ្ស៊ូអេឡា បន្តបង្កលក្ខណះអោយសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន​ជាតិ វីណេហ្ស៊ូអេឡា (PDVSA) និងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន​ វៀតណាម​( PVN) ជំរុញខ្លាំងរាល់ជំហានបន្ត នៃការធ្វើអាជីវកម្ម ​និងផលិត​កម្ម ដើម្បី​អាច​ទទួលបានគោលដៅអំពីបរិមាណដែលបានដាក់ចេញ យ៉ាងឆាប់ៗ គឺ ៥០ ០០០ដល់ ២០០ ០០០ ធុងប្រេង /ថ្ងៃ។ ឯកអគ្គរដ្ឋទូតអះអាងថា៖ រដ្ឋាភិបាលវៀតណាម នឹងបន្តគាំទ្រ PVN ក្នុងបណ្ដាគំរោងការណ៍វិនិយោគនៅ​វេណេហ្ស៊ូ​អេ​ឡា​ ​ដើម្បីទំនាក់ទំនងសហប្រតិបត្តិការ ក្នុងវិស័យ ប្រេង ឧស្ម័ននៃ​ប្រទេស​ទាំងពីរ កាន់តែអភិវឌ្ឍន៍ ពិមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកធានាសន្តិសុខ​ថាមពល និងការអភិវឌ្ឍន៍ ចីរភាព នៃប្រទេសនិមួយៗ៕

ពិធីទទួលធុងប្រេងដើមដំបូងរបស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម-វេណេហ្ស៊ូអេឡា  - ảnh 1
ពិធីទទួលធុងប្រេងដើមដំបូងរបស់ សម្ព័ន្ធក្រុមហ៊ុន ប្រេងឧស្ម័ន វៀតណាម-វេណេហ្ស៊ូអេឡា (http://www.vietnamplus.vn/)


ប្រតិកម្មទៅវិញ

ផ្សេងៗ