ពិធីទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន

(VOVWORLD) - នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ពិធីទទួលស្វាគមន៍ជាផ្លូវការជូនចំពោះលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូវៀតណាមដែលបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេស ជប៉ុនបានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន។

ពិធីទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio ក្នុងពិធីស្វាគមន៍ (រូបថត៖ VGP/Nhat Bac)

បន្ទាប់ពីពិធីស្វាគមន៍យ៉ាងឱឡារិកនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio។ នាយករដ្ឋមន្ត្រីទាំងពីររូបបានពិភាក្សានិងឯកភាពគ្នា ចេញសេចក្តីថ្លែងការណ៍រួម ដោយនាំទំនាក់ទំនងវៀតណាម-ជប៉ុនឡើងកំពស់ថ្មី។ បន្ទាប់ពីជំនួបពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាសាក្សីពិធីប្រគល់អនុស្សរណៈយោគយល់គ្នារវាងក្រសួងនិងស្ថាប័ននានានៃប្រទេសទាំងពីរ លើវិស័យសុខាភិបាល ការពារជាតិ ឧស្សាហកម្ម ពាណិជ្ជកម្ម បរិស្ថាន និងការបណ្តុះបណ្តាលធនធានមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ