ពិធីធ្វើមាតុភូមិនិវត្តអដ្ឋិធាតុរបស់ទាហានអាមេរិកដែលបានស្លាប់ក្នុងសង្គាមនៅវៀតណាម
![ពិធីធ្វើមាតុភូមិនិវត្តអដ្ឋិធាតុរបស់ទាហានអាមេរិកដែលបានស្លាប់ក្នុងសង្គាមនៅវៀតណាម - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2012_04_10/quan nhan my.jpg) |
ពិធីចុះហត្ថលេខាប្រកល់អដ្ឋិធាតុទាហានអាមេរិកដែល
ស្លាប់ក្នុងសង្គ្រាមនៅវៀតណាម
(រូបថតៈchinhphu.vn) |
(VOVworld)-ពិធីធ្វើមាតុភូមិនិវត្តអដ្ឋិធាតុរបស់បណ្តាទាហានអាមេរិកដែលស្លាប់ ក្នុងសង្រ្គាមនៅវៀតណាម បានប្រព្រឹត្តទៅនៅព្រលានយន្តហោះអន្តរជាតិ Da
Nang វៀតណាមនាថ្ងៃទី៩មេសា ។ តំណាងរបស់ភាគីវៀតណាម បានប្រកល់ឲ្យ
តំណាងរបស់ភាគីអាមេរិក អដ្ឋិធាតុ និង វត្ថុជាអនុស្សាវរីយ៌មួយចំនួនដែលប្រមូល
បានក្នុងវគ្គរិះរករួមលើកទី ១០៦កាលពីខែកុម្ភៈដល់ខែ៤ឆ្នំា២០១២។ សកម្មភាព
រិះរកអដ្ឋិធាតុ របស់ទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្រ្គាមនៅវៀតណាម ជា
សកម្មភាពមនុស្សធម៌ រវាងរដ្ឋាភិបាលវៀតណាម និងអាមេរិក។ នេះគឺជា វគ្គប្រ កល់អដ្ឋិធាតុលើកទី ១២២ គិតតាំងពីឆ្នាំ ១៩៧៣មក។ ថ្លែងមតិក្នុងឱកាសនេះ តំណាងរដ្ឋាភិបាលអាមេរិក បានថ្លែងអំណគុណនិងវាយតម្លៃខ្ពស់ចំពោះ គោល នយោបាយមនុស្សធម៌ សុឆន្ទៈ និងកិច្ចសហប្រតិត្តិការមានប្រសិទ្ធភាពរបស់រដ្ឋា
ភិបាលនិងប្រជាជនវៀតណាមលើវិស័យនេះ៕
![ពិធីធ្វើមាតុភូមិនិវត្តអដ្ឋិធាតុរបស់ទាហានអាមេរិកដែលបានស្លាប់ក្នុងសង្គាមនៅវៀតណាម - ảnh 2](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2012_04_10/h.h quan tai.jpg) |
រូបថតៈchinhphu.vn |