ពិធីបើក ASIAD 2018 នៅប្រទេសកោះរាប់ហ្វឺនឥណ្ឌូនេស៊ី

(VOVWORLD) -នាយប់ថ្ងៃទី ១៨ សីហា ពិធីបើកមសហោស្រពកីឡាទ្វីបអាស៊ី ASIAD 2018 បានប្រព្រឹត្តិទៅនៅពហុកីឡាដ្ឋាន  Gelora Bung Karno នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។ 
ពិធីបើក ASIAD 2018 នៅប្រទេសកោះរាប់ហ្វឺនឥណ្ឌូនេស៊ី - ảnh 1ឈុតសម្ដែងមួយនៅក្នុង ពិធីបើក ASIAD 2018 នៅប្រទេសកោះរាប់ហ្វឺនឥណ្ឌូនេស៊ី

ដោយប្រធានបទ "ថាមពលនៃទ្វីបអាស៊ី" គណៈចាត់តាំង ASIAD 2018 បានលើកត្រដែតកម្លាំងសាមគ្គីភាព វប្បធម៌ បេតិកភណ្ឌដ៏សម្បូរបែបនៃបណ្ដាប្រទេស និងតំបន់ដែនដីដែលចូលរួមព្រឹត្តិការណ៍កីឡាធំបំផុតនៅទ្វីបអាស៊ីនេះ។

ពិធីបើកនេះទទួលបានការចួលរួមរបស់នាដករចំនួន ២០០០ នាក់ តារាចម្រៀង ២០ នាក់ និងតន្ត្រីករឥណ្ឌូនេស៊ីរាប់រយនាក់  រួមជាមួយអ្នកល្បីឈ្មោះជាច្រើននាក់ទៀតនៅទូទាំងពីភពលោក សំដៅឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិអំពីភាពស្រស់ស្អាតនៃធម្មជាតិនៅទឹកដីកោះរាប់ហ្មឺននេះ។

កីឡាកររាប់ពាន់នាក់មកពី ប្រទេស និងតំបន់ដែនដីចំនួន ៤៥ បានដើរបង្ហែរក្បួនឆ្លងកាត់វេទិការ។ ក្រុមកីឡាករវៀតណាម ស្លៀកពាក់អាវធំពណ៌ក្រហម រីឯ កីឡាការិនីល្លៀកពាក់អាវផាយប្រពៃណី។

បន្ទាប់ ពីពិធីបង្ហូតទង់ជាតិរបស់ប្រទេសម្ចាស់ផ្ទះឥណ្ឌូណេស៊ី គឺពាក្ស សម្បថរបស់តំណាងអាជ្ញាកណ្តាល និងកីឡាករ ដោយសន្យាគោរពការប្រកួត  ASIAD ប្រកដោយដោយយុត្តធម៌។

ASIAD 2018 ទាក់ទាញការចូលរួមរបស់សមាជិកចំនួន ១៦០០០ នាក់ មកពីក្រុមកីឡាចំនួន ៤៥ ក្នុងនោះ មានកីឡាករជាង ១១០០០ នាក់ ចូលរួមការប្រកួតលើវិញ្ញាសាចំនួន ៤០។ ក្រុមកីឡាករវៀតណាមមាន ៥២៣ នាក់ ក្នុងនោះ កីឡាករមាន ៣៥២ នាក់ ចូលរួមការប្រកួតលើវិញ្ញាសាចំនួន ៣២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ