ពិធី​បើកកិច្ចប្រជុំកំពូល G7 នៅអាល្លឺម៉ង់

(VOVWORLD) - កិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក (G7) បានបើកនៅថ្ងៃទី ២៦ ខែមិថុនានៅរដ្ឋ Bayern ភាគខាងត្បូងប្រទេស អាល្លឺម៉ង់។ 
ពិធី​បើកកិច្ចប្រជុំកំពូល G7 នៅអាល្លឺម៉ង់ - ảnh 1មេដឹកនាំ G7 និងអឺរ៉ុបចូលរួមកិច្ចប្រជុំកំពូលដែលធ្វើឡើងនៅអាល្លឺម៉ង់ ថ្ងៃទី ២៦ ខែមិថុនា។ (រូបថត៖ AFP)

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងជំទាវភរិយាបានស្វាគមន៍មេដឹកនាំនិងជំទាវភរិយានៃប្រទេស G7 ដទៃទៀត(អង់គ្លេស បារាំង អ៊ីតាលី ជប៉ុន កាណាដា និងសហរដ្ឋអាមេរិក) ក៏ដូចជាប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel នៅឯពិធីទទួលបដិសណ្ឋារកិច្ច ហើយបន្ទាប់មកមេដឹកនាំទាំង៩រូបបានធ្វើការពិភាក្សាសម្ងាត់មួយ។

មតិសាធារណៈបានវាយតម្លៃថា ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែននឹងក្លាយជាប្រធានបទដ៏លេចធ្លោមួយនៅក្នុងកិច្ចប្រជុំកំពូល G7 លើកទី៤៨នេះ។ វិបត្តិថាមពល ហានិភ័យនៃវិបត្តិអត់ឃ្លាននៅក្នុងតំបន់ ជាពិសេសនៅអាហ្រ្វិកខាងកើត ក៏ដូចជាបញ្ហាការពារអាកាសធាតុ នឹងក្លាយជាចំណុចសំខាន់នៃការផ្តោតពិភាក្សានៅក្នុងសន្និសីទនេះផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ