ពិធីបើកកម្មវិធីបរិច្ចាគឈាម «ថ្ងៃអាទិត្យក្រហម»លើកទី ១២

(VOVWORLD) -  នាព្រឹកថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីបើកកម្មវិធីបរិច្ចាគឈាម“ ថ្ងៃអាទិត្យក្រហម” លើកទី ១២ ដោយមានប្រធានបទ “ការបរិច្ចាគឈាមដើម្បីជួយសង្គ្រោះប្រជាជន - អាយុជីវិតរបស់អ្នកនិងខ្ញុំ” ។ កម្មវិធី«ថ្ងៃអាទិត្យក្រហមលើកទី ១២» ត្រូវបានអនុវត្តនៅខេត្តក្រុងចំនួន ៤០ ដែលមានមណ្ឌលបរិច្ចាគឈាមជិត ៨០ កន្លែង ដោយរំពឹងថានឹងទទួលបានឈាមពី ៤៥ម៉ឺន ទៅ ៥០ ម៉ឺន ឯកតា។
ពិធីបើកកម្មវិធីបរិច្ចាគឈាម «ថ្ងៃអាទិត្យក្រហម»លើកទី ១២ - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក  Truong Hoa Binh អញ្ជើញថ្លែងមតិក្នុងពិធីបើក កម្មវិធី«ថ្ងៃអាទិត្យក្រហមលើកទី ១២» (រូបថត៖ Vov.vn)

អញ្ជើញថ្លែងមតិក្នុងពិធីបើក កម្មវិធី«ថ្ងៃអាទិត្យក្រហមលើកទី ១២» នេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក  Truong Hoa Binh បានមានប្រសាសន៍ថា៖

« ការបរិច្ចាគឈាមដើម្បីជួយសង្គ្រោះមនុស្សគឺជាកាយវិការថ្លៃថ្នូ ហើយការចូលរួមបរិច្ចាគឈាមបានរួមចំណែកដល់ការកសាងប្រពៃណីមនុស្សធម៌គួរជាទីគោរពនិងមានមោទនភាពយ៉ាងខ្លាំងចំពោះប្រទេសជាតិផងដែរ។ យើងគប្បីលើកតម្កើង ជនដែលបានបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជនដែលទើបតែបរិច្ចាគឈាម ព្រមទាំងបំផុសយុទ្ធនាការបរិច្ចាគឈាមដល់អ្នកដទៃទៀតផង។ ខ្ញុំសង្ឃឹមថាថ្នាក់ដឹកនាំនិងអ្នកគ្រប់គ្រងនៅបណ្តាមូលដ្ឋាន ស្ថាប័ន លាលារៀន តែងតែមានការតៀ្រមខ្លួនក្នុងការចែករំលែក ជាមួយអ្នកជំងឺ និងធ្វើសកម្មភាពជាក់ស្តែងផ្សេងៗទៀតដូចជាការបរិច្ចាគឈាម ឬរៀបចំកម្មវិធីផ្តល់ឈាម ដូចជា កម្មវិធីថ្ងៃអាទិត្យក្រហមជាដើម»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ