ពិធីបើកការប្រគល់ពានរង្វាន់អូស្ការ (Oscar) ឆ្នាំ ២០២០ យ៉ាងផុស ផុល

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ពិធីប្រគល់ពានរង្វាន់អូស្ការលើកទី ៩២ ដែលជាពិធីពានរង្វាន់ភាពយន្តប្រចាំឆ្នាំរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងសិល្បៈភាពយន្តអាមេរិកបានប្រព្រឹត្តទៅនៅរោងល្ខោន Dolby ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។ 

សម្រាប់រង្វាន់ខ្សែភាពយន្តល្អបំផុតនៃពានរង្វាន់អូស្ការលើកទី ៩២ បានទៅកាន់   ខ្សែភាពយន្តកូរ៉េខាងត្បូង "Parasite" របស់អ្នកដឹកនាំរឿង Bong Joon-ho។ ខ្សែភាពយន្តទាក់ទងនឹងប្រធានបទសង្គ្រាម "ឆ្នាំ ១៩១៧" របស់អ្នកដឹកនាំរឿង លោក Sam Mendes ត្រូវបានផ្តល់ជូនក្នុងប្រភេទថតវីឌីអូភាពយន្តល្អបំផុតនិងលាយតន្ត្រីល្អបំផុត នៅឯពិធីពានរង្វាន់អូស្ការលើកទី ៩២ នេះ។

រីឯរឿង "Bombshell" ដែលជាខ្សែភាពយន្តមួយស្តីអំពីរឿងអាស្រូវផ្លូវភេទនៅ Fox News ទទួលបានពានរង្វាន់សំលៀកបំពាក់ល្អបំផុត។ នៅក្នុងប្រភេទនៃខ្សែភាពយន្តឯកសារល្អបំផុត រឿង « American Factory» ដែលមាការចូលរួម     ផលិតកម្មរបស់អតីតប្រធានាធិបតីអាមេរិក Barck Obama បានយកឈ្នះលើពានរង្វាន់សម្រាប់ប្រភេទខ្សែភាពយន្តនេះ។

គូរបញ្ជាក់ថាព្រឹត្តិការណ៍នេះមានការចូលរួមរបស់តារាដ៏ល្បីល្បាញជាច្រើនដូចជា  Florence Pugh -Saoirse Ronan – Brad Pitt – Natilie Portman។ ពិធីប្រគល់ពានរង្វាន់អូស្ការប្រចាំឆ្នាំត្រូវបានផ្សាយផ្ទាល់ពី Hollywood តាមកញ្ចក់ទូរទស្សន៍ ABC ហើយត្រូវបានបន្តចាក់ផ្សាយនៅប្រទេសនិងតំបន់ដែនដីជាង ២២៥ នៅលើពិភពលោក។

ប្រតិកម្មទៅវិញ

ផ្សេងៗ