ពិធីបើកការប្រឡងសរសេរសារអន្ដរជាតិ UPU លើកទី ៤៩

(VOVWORLD) - នាព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម សហការជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាល សម្ព័ន្ធយុវជនកុម្មុយនិស្តមជ្ឈិមហូជីមិញ សមាគមអ្នកនិពន្ធវៀតណាមនិងអង្គភាពមួយចំនួនទៀត បានរៀបចំឡើងពិធីប្រឡងសរសេរសារ អន្ដរជាតិ UPU លើកទី ៤៩ (ឆ្នាំ២០២០) ។
ពិធីបើកការប្រឡងសរសេរសារអន្ដរជាតិ UPU លើកទី ៤៩ - ảnh 1 លោក Pham Anh Tuan អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម (រូបថត៖ vov.vn)

នេះជាលើកទី ៣៣ ហើយការប្រឡងនេះត្រូវបានធ្វើឡើងនៅវៀតណាមក្រោមប្រ ធានបទ "ចូរសរសេរសារទៅកាន់មនុស្សពេញវ័យម្នាក់ អំពីពិភពលោកដែលយើងកំពុងរស់នៅ" ។ តាមរយៈការប្រឡងនេះ គណៈកម្មាធិការរៀបចំកម្មវិធីមានបំណងចង់រួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពសរសេរនិងភាពសំបូរបែបនៅក្នុងការច្នៃប្រឌិតផ្នត់គំនិតរបស់សិស្សានុសិស្សទាំងអស់ផងដែរ។

លោក Pham Anh Tuan អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានមានប្រសាសន៍ថា៖ «សម្រាប់ប្រធានបទដែលបានជ្រើសរើសនីមួយៗ ការប្រឡងមានគោលបំណងជួយឱ្យប្អូនៗសិស្សានុសិស្សអាចទាក់ទងនឹងបញ្ហាសង្គមក្នុងយុគសម័យ និងបង្ហាញពីគំនិតរបស់ខ្លួនចំពោះបញ្ហាទាំងនេះ ព្រមទាំងបំប៉នមនោសញ្ចេតនាម និងការទទួលខុសត្រូវរបស់ជំនាន់វ័យក្មេងចំពោះសង្គម ប្រទេសជាតិនិងពិភពលោក ។ ការប្រឡងនេះក៏ជាឱកាសសម្រាប់សិស្សានុសិស្សអាចហាត់    ពត់លត់ដំនូវផ្នត់គំនិត និងសមត្ថភាពផ្នែកសរសេរអក្សរសិល្ប៍និងជាឱកាសស្វែងយល់បន្ថែមអំពីតួនាទីរបស់វិស័យប្រៃសណីយ៍ក្នុងជីវភាពរស់នៅសង្គម»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ