ពិធីបើក​តាំងពិព័រណ៍និទាឃរដូវនៃឆ្នាំខាល ចត្វាស័ក ២០២២​

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ខែមករា មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មកសិកម្ម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានរៀបចំតាំងពិព័រណ៍និទាឃរដូវនៃឆ្នាំខាល ចត្វាស័ក ២០២២។
ពិធីបើក​តាំងពិព័រណ៍និទាឃរដូវនៃឆ្នាំខាល ចត្វាស័ក ២០២២​ - ảnh 1តាំងពពណ៌និទាឃរដូវនៃឆ្នាំខាល ចត្វាស័ក ២០២២។ (ប្រភព៖ nongnghiep.vn)

ក្រោមប្រធានបទ "ទីកន្លែងប្រសព្វនៃរសជាតិនិទាឃរដូវវៀតណាម" តាំងពិព័រណ៍ឆ្នាំនេះ មានទ្រង់ទ្រាយ ៥០ ស្តង់ និងផ្ទៃដីកណ្តាលវាលចំនួន ៣៦០ម៉ែត្រការ៉ែ ដោយមានការចូលរួមពី អង្គភាព សហគ្រាសផលិត និងកែច្នៃផលិតផលកសិកម្មប្រចាំតំបន់ មូលដ្ឋានផលិតសិប្បកម្ម វិចិត្រសិល្បៈ ទំនិញប្រើប្រាស់ និងអំណោយចំនួនជិត ៥០។ តាំងពពណ៌និទាឃរដូវឆ្នាំនេះ បានតាំងបង្ហាញ ឧទេ្ទសនាម និងដាក់លក់ផលិតផលមកពីខេត្ត-ក្រុងចំនួនជិត ២០ នៅទូទាំងប្រទេសដូចជា៖ Dien Bien, Lao Cai, Lang Son, Hoa Binh, Hung Yen, Binh Dinh, Quang Nam, Nghe An, Quang Ngai, Quang Ninh, Soc Son, ហាណូយ។ ផលិតផលដែលបានដាក់តាំងបង្ហាញក្នុងពិព័រណ៍នេះ មានប្រភពដើមច្បាស់លាស់ ផលិតតាមស្តង់ដារ VietGAP, GlobalGAP ក៏ដូចជាបានចូលរួមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម និងម្ហូបអាហារប្រកបដោយសុវត្ថិភាព និងត្រូវបានការពារការចង្អុលបង្ហាញភូមិសាស្ត្រ ទទួលបានវិញ្ញាបនបត្រ OCOP។

តាំងពិព័រណ៍ឆ្នាំនេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២៩ ខែមករា នៅមណ្ឌលពិព័រណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម លេខ ៤៨៩ Hoang Quoc Viet ខណ្ឌ Cau Giay ទីក្រុងហាណូយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ