ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នឹង​ត្រូវបាន​ប្រព្រឹត្តិទៅនៅទូទាំងប្រទេសនាថ្ងៃទី ៥ ខែ កញ្ញា

(VOVWORLD) - ក្រសួងអប់រំនិងបណ្តុះបណ្តាលទើបបានផ្ញើឯកសារទៅកាន់មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត - ក្រុងនានា ស្ដីពីការអនុវត្តវិធានការណ៍មួយចំនួននាឆ្នាំសិក្សា ២០២០ -២០២១។
ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នឹង​ត្រូវបាន​ប្រព្រឹត្តិទៅនៅទូទាំងប្រទេសនាថ្ងៃទី ៥ ខែ កញ្ញា - ảnh 1 ទិដ្ឋភាពនៃពិធីបើកបវេសនកាល (រូបថត៖ TTXVN)

ជាក់ស្ដែងក្រសួងអប់រំ និងបណ្តុះបណ្តាលបានណែនាំដល់គ្រឹះស្ថានអប់រំក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទ ប្បញ្ញត្តិស្ដីពីពេលវេលាដែលសិស្សចូលរៀន និងរៀបចំពិធីបើក បវេសន កាលឆ្នាំសិក្សា ២០២០-២០២១ នាព្រឹកថ្ងៃទី ៥ ខែ កញ្ញា នៅទូទាំងប្រទេស។ ជាពិសេស ក្នុងបរិបទនៃជំងឺរាត ត្បាតកូវីដ ១៩ នោះ ខេត្ត ក្រុងនានានឹងរៀបចំពិធីបើកបវេសនកាល ឲ្យបានសមស្រប ពោលគឺធានាសុវត្ថិ ភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺផង និងបង្កើតបរិយាកាសសប្បាយរីយរាយក្នុងឱកាសបើកបវេសនកាលសម្រាប់សិស្សានុសិស្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ