ពិធីបើកផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ Vietnam Expo 2012

នាព្រឹកថ្ងៃទី  ៤ មេសា នៅទីក្រុងហាណូយ ក្រសួងឧស្សារហពាណិជ្ជកម្មវៀតណាម បានរៀបចំពិធីបើកផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ Vietnam Expo 2012 ក្រោមប្រធាន
បទ “វៀតណាម - សហប្រតិបត្តិការដើម្បីរួមអភិវឌ្ឍន៍”។ Vietnam Expo 2012 ទាក់
ទាញ អង្គភាពអាជីវកម្មកក្នុងនិងក្រៅប្រទេស ចំនួនជាង ៤៥០ ចូលរួមជាមួយស្តង់
ទំនិញចំនួន ៦០០ ស្តង់ ដូចជា៖ បណ្ដាផលិតផលគ្រឿងម៉ាស៊ីន បរិក្ខារឧស្សារហ-
កសិកម្ម បចេ្ចកវិទ្យាព័ត៌មាន ។ល។ ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ Vietnam Expo
2012 គឺជាឱកាសល្អ១ឲ្យបណ្ដាអង្គភាពអាជីវកម្មវៀតណាមនិងអន្តរជាតិ ឧទ្ទេសនាម
ផលិតផល ស្វែងរកដៃគូរ សហប្រតិបត្តិការការវិនិយោគនិងអភិវឌ្ឍន៍។ ប្រធាន
វិទ្យាស្ថានប្រេងឧស្មន័ វៀតណាម Nguyen Hong Minh បានឲ្យដឹងថា៖

ពិធីបើកផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ Vietnam Expo 2012  - ảnh 1
ពិធីបើកផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ Vietnam Expo 2012 .(Image: Internet)

“ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិមានសារៈសំខាន់ដ៏ធំចំពោះបណ្ដាអង្គភាពអាជីវកម្ម វៀតណាម។ លើមូលដ្ឋានត្រូវបានជួបជាមួយដៃគូរ យើងខ្ញុំនឹងមានលក្ខណៈ កសាង
បណ្តាញ សហប្រតិបត្តិការ ធ្វើសមហរណកម្ម ដើម្បីផ្សព្វផ្សាយផលិតផល និងជួញ
ដូរ។ ក្នុងឋានៈជាសមាជិករបស់ក្រសួងឧស្សាហពាណិជ្ជកម្ម សហសម្ព័ន្ធក្រុមហ៊ូន ប្រេងឧស្ម័នជាតិក៏ចូលរួមនិងឧទ្ទេស្នាមបណ្ដាផលិតផលរបស់ខ្លួន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ