ពិធីបើកព្រឹត្តិការអាស៊ានប៉ារ៉ាហ្គេមលើកទី ១២

(VOVWORLD) - ពិធីបើកនេះ ធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន។
ពិធីបើកព្រឹត្តិការអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ - ảnh 1ពិធីបើកព្រឹត្តិការអាស៊ានប៉ារ៉ាហ្គេមលើកទី ១២

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាហ្គេមលើកទី ១២ (ASEAN Para Games 12) បានបើកជាផ្លូវការហើយនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៣ ខែមិថុនា។

ពិធីបើកនេះ ធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន។ ពិធីបើកព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាហ្គេមលើកទី ១២ បានចាប់ផ្តើមជាមួយនឹងពិធីរាប់ថយក្រោយ និងការបាញ់កាំជ្រួចដ៏ប្លែក និងគួរឱ្យចាប់អារម្មណ៍។ បន្ទាប់មកគឺពិធីដង្ហែទង់ជាតិ និងការសំដែងភ្លេងជាតិរបស់កម្ពុជា។ ជាពិសេស ក្នុងពិធីគោរពទង់ជាតិ មានការសម្តែងរបស់មនុស្សចំនួន ៤០នាក់។

ពិធីបើកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ ធ្វើឡើងបន្ទាប់ពីមានពិធីដង្ហែរក្បួនរបស់ប្រតិភូកីឡាជនពិការចំនួន១១ មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលមានកីឡាករ-កីឡាការិនីប្រមាណ៦០០នាក់។ តំណាងដែលកាន់ទង់ជាតិសម្រាប់ប្រតិភូកីឡាជនពិការវៀតណាមគឺកីឡាករហែលទឹក Do Thanh Hai។ ប្រតិភូកីឡាជនពិការវៀតណាមចូលរួមព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាហ្គេមលើកទី ១២ មានសមាជិកចំនួន ១៦៤ នាក់ ក្នុងនោះមានគ្រូបង្វឹកចំនួន ២១ នាក់ និងអត្តពលិកចំនួន ១២៧ នាក់ ចូលរួមប្រកួតកីឡាចំនួន ៨ ក្នុងចំណោម ១៤ ប្រភេទកីឡា។ គោលដៅរបស់ប្រតិភូគឺខិតខំដណ្តើមមេដាយមាសពី ៥០-៥៥ គ្រឿង ចូលក្នុងចំណោមប្រទេសកំពូលទាំង ៤ ក្នុងតារាងមេដាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ