ពិធីបើកមហោស្រពភាពយន្តវៀតណាមលើកទី ២១

(VOVWORLD) - នាយប់ថ្ងៃទី២៣ ខែវិច្ឆិកា នៅទីក្រុង  Vung Tau ខេត្ត Ba Ria – Vung Tau ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម រួមសហការជាមួយគណៈ កម្មាធិការប្រជាជនខេត្ត Ba Ria – Vung Tau បានរៀបចំពិធីបើកមហោស្រពភាពយន្តវៀតណាម លើកទី ២១ ដោយមានប្រធានបទ « កសាងវិស័យឧស្សាហកម្មភាពយន្តវៀត ណាមពោរពេញទៅដោយលក្ខណៈប្រជាជាតិ មនុស្សធម៌ ច្នៃប្រឌិតនិងសមាហរណកម្ម»។
ពិធីបើកមហោស្រពភាពយន្តវៀតណាមលើកទី ២១ - ảnh 1 ពិធីបើកមហោស្រពភាពយន្តវៀតណាមលើកទី ២១ (រូបថត៖ vov.vn)

មហោស្រពភាពយន្តលើកនេះជាឱកាសដើម្បីឧទ្ទេសនាមដល់សាធារណជនអំពីវណ្ណកម្មរបស់ភាពយន្តវៀតណាម លើកតម្កើងទេពកោសល្យខាងសិល្បៈពិតប្រាកដ ក៏ដូចជាវណ្ណកម្មភាពយន្តដែលពោរពេញទៅដោយលក្ខណៈប្រជាជាតិ មនុស្សធម៌និងចៃ្នប្រឌិតទៀតផង។ លោក Ta Quang Dong អនុរដ្ឋមន្ត្រី ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបានមានប្រសាសន៍ថា៖

« ខ្សែភាពយន្តទាំង៣ តាមប្រភេទជារឿង ភាពយន្តឯកសារ  ភាពយន្តតុកតា ដែលចូលរួមលើកនេះ បានរួមចំណែកក្នុងការឆ្លុះបញ្ចាំងអំពីផ្នត់គំនិត ការលំបាក ទឹកចិត្តនិងបំណង់ប្រាថ្នាឈានទៅមុខរបស់មនុស្សវៀតណាម។ ហេតុនេះហើយ ឆ្ពោះទៅភាពស្រស់ស្អាតក្នុងស្មារតី និងសុច្ចរឹតក្នុងជីវិត ដើម្បីការពារសិទ្ធិមានការរស់រានឲ្យបានល្អប្រសើររបស់ប្រជាជាតិផងដែរ។»

មហោស្រពភាពយន្តវៀតណាមបានប្រព្រឹត្តទៅពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ខែវិច្ឆិកា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ