ពិធីបើកមហោស្រពភាពយន្តអន្តរជាតិទីក្រុងហូជីមិញលើកទីមួយក្នុងឆ្នាំ ២០២៤

(VOVWORLD) - មហោស្រពភាពយន្តអន្តរជាតិទីក្រុងហូជីមិញលើកទីមួយ - ២០២៤ (HIFF ២០២៤) បានបើកជាផ្លូវការកាលពីយប់មិញ (៦ មេសា) នៅរោងមហោស្រពទីក្រុង។

ពិធីបើកមហោស្រពភាពយន្តអន្តរជាតិទីក្រុងហូជីមិញលើកទីមួយក្នុងឆ្នាំ ២០២៤ - ảnh 1ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានជូនកម្រងផ្កាដើម្បីថ្លែងអំណរគុណដល់អ្នកជំនាញក្នុងការប្រឹក្សា និងតភ្ជាប់ជាមួយស្ថាប័នភាពយន្តក្នុងស្រុក និងបរទេស ដើម្បីរៀបចំមហោស្រពភាពយន្ត។ រូបថត៖ VOV

មហោស្រពនេះមានការចូលរួមពីផលិតករភាពយន្ត អ្នកដឹកនាំរឿង និងតារាសម្ដែងល្បីៗប្រមាណ ២០០នាក់ មកពីប្រទេស និងតំបន់ដែនដីជាច្រើន ដូចជា៖ អ្នកដឹកនាំរឿង Kore-eda Harizuki (ជប៉ុន) និពន្ធនាយកនៃ La la Oscar ជនជាតិអាមេរិកដើមកំណើតវៀតណាម ធ្លាប់ឈ្នះរង្វាន់ Oscar - Tom Cross អតីតអ្នកដឹកនាំសិល្បៈ Fortnight នៃមហោស្រពភាពយន្ត Cannes - Oliver Pere...។

យោងតាមផលិតករ និងជាអ្នកដឹកនាំរឿង Hong Anh ការមានមហោស្រពភាពយន្តអន្តរជាតិក្នុងតំបន់ បានជួយអ្នកបង្កើតគោលនយោបាយភាពយន្តយកចិត្តទុកដាក់ និងមើលឃើញវិស័យភាពយន្តមិនត្រឹមតែជាវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាមុខព្រួញសេដ្ឋកិច្ចទៀតផង ដែរ។

មហោស្រពភាពយន្តអន្តរជាតិទីក្រុងហូជីមិញដំបូងនឹងផ្តល់រង្វាន់ដូចជា៖ ពានរង្វាន់ផ្កាយមាសសម្រាប់ភាពយន្តអាស៊ីអាគ្នេយ៍ល្អបំផុត; ពានរង្វាន់ផលិតករវ័យក្មេងឆ្នើម;  ពានរង្វាន់ភាពយន្តខ្លីល្អបំផុត; ពានរង្វាន់ភាពយន្តទីក្រុងហូជីមិញ។ លើសពីនេះ ក៏មានប្រព័ន្ធផ្តល់រង្វាន់បុគ្គលសម្រាប់អ្នកដឹកនាំរឿង តួសម្តែង អ្នកថតកុន អ្នកកែសម្រួលភាពយន្ត បែបផែនរូបភាព ...។

មហោស្រពភាពយន្តនេះប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១៣ ខែមេសា ជាមួយ នឹងសកម្មភាពជាច្រើនដូចជា ការបញ្ចាំងភាពយន្ត និងការប្រាស្រ័យទាក់ទងជាមួយអ្នកដឹកនាំរឿង ទីផ្សារគម្រោងភាពយន្ត   និងសិក្ខាសាលាភាពយន្តជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ