ពិធីបើកវគ្គផ្តាច់ព្រ័ត្រ Robocon វៀតណាម ឆ្នាំ ២០១៨

(VOVWORLD) -នាថ្ងៃទី៨ ខែឧសភា នៅទីក្រុង Vinh Yen ខេត្ត Vinh Phuc (ភាគខាងជើងវៀតណាម) បានប្រព្រឹត្តទៅពិធីបើកការប្រកួតវគ្គផ្តាច់ព្រ័ត្រ Robocon វៀតណាមឆ្នាំ២០១៨ ដោយមានការចូលរួមរបស់ក្រុមឆ្នើមចំនួន ៣២ ក្រុម ដោយប្រធានបទថា “បោះបាល់”។
ពិធីបើកវគ្គផ្តាច់ព្រ័ត្រ Robocon វៀតណាម ឆ្នាំ ២០១៨ - ảnh 1 ពិធីបើកវគ្គផ្តាច់ព្រ័ត្រ Robocon វៀតណាម ឆ្នាំ ២០១៨

ឆ្នាំនេះ វៀតណាមនឹងជ្រើសរើសក្រុម ខ្លាំងបំផុតលើទូទាំងប្រទេស ចំនួន ២ ក្រុម ដើម្បីចូលរួមការប្រឡងឆ្នៃប្រឌិត Robot អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០១៨។ វិញ្ញាណសារនៃការប្រឡងឆ្នាំនេះមានចំណុចថ្មីៗដោយទាមទារអំពី បច្ចេកទេស របស់ ក្រុម Robocon ដោយផ្តោតលើកំរិត បច្ចេកទេស ត្រឹមត្រូវ ការប៉ិនប្រសព្វ ជាដើម។ វគ្គផ្តាច់ព្រ័ត្រ Robocon ទូទាំងប្រទេសនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៨ ដល់ ថ្ងៃទី ១៣ ខែឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ