ពិធីបើកសប្តាហ៍ជាន់ខ្ពស់ និងកិច្ចពិភាក្សារួមជាន់ខ្ពស់​នៃមហាសន្និបាត​អង្គការសហប្រជាជាតិ​នីតិកាលទី៧៨

(VOVWORLD) - សប្តាហ៍ជាន់ខ្ពស់ឆ្នាំនេះ ទាក់ទាញបានការចូលរួមរបស់ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលជាង ១៥០ រូប។
ពិធីបើកសប្តាហ៍ជាន់ខ្ពស់ និងកិច្ចពិភាក្សារួមជាន់ខ្ពស់​នៃមហាសន្និបាត​អង្គការសហប្រជាជាតិ​នីតិកាលទី៧៨ - ảnh 1សប្តាហ៍ជាន់ខ្ពស់ឆ្នាំនេះ ទាក់ទាញបានការចូលរួមរបស់ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលជាង ១៥០ រូប (រូបថត៖ VNA)

សប្តាហ៍ជាន់ខ្ពស់ និងកិច្ចពិភាក្សារួមជាន់ខ្ពស់ឆ្នាំនេះដោយប្រធានបទ "ការកសាងទំនុកចិត្តឡើងវិញ និងការជំរុញដល់មនុស្សគ្រប់រូប" បានបើកកាលពីម្សិលមិញ (ថ្ងៃទី ១៩ ខែកញ្ញា) នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក(សហរដ្ឋអាមេរិក) ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី៧៨។  ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៦ ខែកញ្ញា ក្នុងនោះកិច្ចពិភាក្សាជាន់ខ្ពស់ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ កញ្ញា។ នេះជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ជួរមុខនៃជីវភាពខាងនយោបាយពិភពលោក ដោយមានការចូលរួមយ៉ាងច្រើនពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាសមាជិក។ សប្តាហ៍ជាន់ខ្ពស់ឆ្នាំនេះ ទាក់ទាញបានការចូលរួមរបស់ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលជាង ១៥០ រូប។

នាថ្ងៃទី ២០ ខែកញ្ញា អង្គការសហប្រជាជាតិបានរៀបចំកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ។ កិច្ចសន្ទនានេះគឺជាឱកាស សម្រាប់ប្រទេសនានា ពិនិត្យមើលការអនុវត្តកម្មវិធីសកម្មភាព Addis Ababa ដែលបានអនុម័តក្នុងឆ្នាំ ២០១៥ ដើម្បីផ្តល់នូវក្របខ័ណ្ឌពិភពលោកថ្មី ជាមួយនឹងគោលដៅកៀរគរធនធានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការសម្រសម្រួលរន្តហិរញ្ញវត្ថុ និងគោលនយោបាយជាមួយនឹងអាទិភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន។

នាថ្ងៃនេះដដេល អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres នឹងអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលធ្វើសកម្មភាពអាកាសធាតុ ស្ដីពីការប្រយុទ្ធប្រឆាំងនឹងការបម្រែបម្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ