ពិធីបើកសប្តាហ៍ទំនិញវៀតណាមឆ្នាំ ២០២១ នៅប្រព័ន្ធផ្សារទំនើបសិង្ហបុរី

(VOVWORLD) - FairPrice គឺជាប្រព័ន្ធផ្សារទំនើបដ៏ធំបំផុតនៅសិង្ហបុរី។ លោកស្រី Goh Tsu Ching នាយកទទួលបន្ទុកការផ្គត់ផ្គង់អន្តរជាតិ FairPrice បានឲ្យដឹងថា៖ ទំនិញវៀតណាមត្រូវបានអតិថិជនទទួលបានការពេញនិយម។
ពិធីបើកសប្តាហ៍ទំនិញវៀតណាមឆ្នាំ ២០២១ នៅប្រព័ន្ធផ្សារទំនើបសិង្ហបុរី - ảnh 1លោកស្រី Goh Tsu Ching នាយកទទួលបន្ទុកការផ្គត់ផ្គង់អន្តរជាតិ FairPrice ឧទ្ទេសនាមអំពីមុខទំនិញនានាដែលត្រូវបានដាក់លក់នៅសប្ដាហ៍ទំនិញវៀតណាម។ (រូបថត៖ VNA)

នៅថ្ងៃទី៦ ខែធ្នូ នៅតាមប្រព័ន្ធផ្សារទំនើបធំៗចំនួនពីររបស់សិង្ហបុរីគឺ NTUC FairPrice និង Hao Mart បានប្រព្រឹត្តិទៅសប្តាហ៍ទំនិញវៀតណាមឆ្នាំ២០២១។ នៅទីនេះ ស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាមប្រចំាំនៅសិង្ហបុរីបានសម្របសម្រួលជាមួយសម្ព័ន្ធក្រុមហ៊ុន FairPrice ផ្តោតលើការឧទេ្ទសនាមផលិតផលកសិកម្មនិងអាហារកែច្នៃរបស់វៀតណាមចំនួន ៣៨មុខ ដែលទើបបានបញ្ចូលក្នុងប្រព័ន្ធលក់រាយ ក្នុងនោះរួមទាំងផលិតផលដែលមានលក្ខណៈច្នៃប្រឌិតរបស់អាជីវកម្មវៀតណាម ដូចជាកាហ្វេរសជាតិផ្លែឈើ ទឹកដោះគោជូរ តែរុក្ខជាតិ។

FairPrice គឺជាប្រព័ន្ធផ្សារទំនើបដ៏ធំបំផុតនៅសិង្ហបុរី។ លោកស្រី Goh Tsu Ching នាយកទទួលបន្ទុកការផ្គត់ផ្គង់អន្តរជាតិ FairPrice បានឲ្យដឹងថា៖ ទំនិញវៀតណាមត្រូវបានអតិថិជនទទួលបានការពេញនិយម។ បច្ចុប្បន្ននេះ មានផលិតផលប្រហែល ៨០០មុខ ពីវៀតណាម ហើយផលិតផលមួយចំនួនកំពុងទទួលបានការនិយមចូលចិត្តពីអតិថិជន ជាពិសេសគឺផលិតផលស្រស់ ផលិតផលក្រដាស ផ្លែឈើ អង្ករ។ នៅផ្សារទំនើប Hao Mart ព្រឹត្តិការណ៍ឆ្នាំនេះ បានឃើញវត្តមានផលិតផលវៀតណាមថ្មីចំនួន ១២មុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ