ពិធីបើកសម្ពោធន៍សួនឧទ្យាន APEC នៅទីក្រុង Da Nang

(VOVWORLD) -  នាព្រឹកថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៧ សួនឧទ្យាន APEC បានបើកសម្ពោធន៍ជាផ្លូវការនៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ 
 
ពិធីបើកសម្ពោធន៍សួនឧទ្យាន APEC នៅទីក្រុង Da Nang  - ảnh 1 ពិធីបើកសម្ពោធន៍សួនឧទ្យាន APEC នៅទីក្រុង Da Nang 

(VOVworld) – នាព្រឹកថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៧ សួនឧទ្យាន APEC បានបើក សម្ពោធន៍ជាផ្លូវការនៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ អញ្ជើញចូលរួម ពិធីបើកសម្ពោធន៍មានប្រធានគណៈកម្មាធិការជាតិ APEC ឆ្នាំ ២០១៧ ឧបនាយក រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh រួមជាមួយរដ្ឋមន្ត្រីបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC។ អនុរដ្ឋមន្ត្រីការបរទេស ឥណ្ឌូណេស៊ី លោក  Abdurrahman M.Fahir បានឲ្យដឹងថា៖

        «នេះគឺជាគំនិតល្អប្រសើរដើម្បីបង្ហាញចំណងសាមគ្គីភាពរវាងបណ្ដាខឿនសេដ្ឋកិច្ច APEC។ យើងខ្ញុំបាននាំមកនៅទីនេះរូបភាពរបស់ទូក Pinisi និមិត្តរូបរបស់កោះធំនៅឥណ្ឌូណេស៊ី។ ទូក Pinisi បង្ហាញឲ្យការតភ្ជាប់ពាណិជ្ជកម្មរវាងកោះចំនួន ១៧០ ពាន់របស់ឥណ្ឌូណេស៊ី។ នេះគឺជាអត្តសញ្ញាណរបស់ប្រទេសយើងខ្ញុំ ហើយនិងជាមូលហេតុដែលយើងខ្ញុំជ្រើសរើសរូបភាពរបស់ទូក Pinisi សំរាប់សួនឧទ្យាន APEC។ ខ្ញុំសូមថ្លែងអំណរគុណទីក្រុង Da Nang ដែលបានរៀបចំព្រឹត្តិការណ៍ APEC នេះប្រកបដោយជោគជ័យ

។»

        សួនឧទ្យាន APEC មានផ្ទៃដីជាង ៣០៤០ ម៉ែត្រក្រឡា ស្ថិតនៅប៉ែកខាងលិច ស្ពាននាគនៅទីក្រុង Da Nang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ