ពិធីបើកសម្ពោធព្រលានយន្តហោះអន្តរជាតិលំដាប់ផ្កាយ ៤ ដំបូងបង្អស់នៅ វៀតណាម

(VOVWORLD) -នាថ្ងៃទី ៣០ ខែមិថុនា ក្រុមហ៊ុនភាគហ៊ុនព្រលានយន្តហោះអន្តរជាតិ Cam Ranh ខេត្ត Khanh Hoa បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ព្រមលានយន្តហោះ អន្តរជាតិ Cam Ranh។ នេះគឺជាព្រលានយន្តហោះមានស្តង់ដារអន្តរជាតិផ្កាយ ៤ ដំបូងបង្អស់នៅវៀតណាម។
ពិធីបើកសម្ពោធព្រលានយន្តហោះអន្តរជាតិលំដាប់ផ្កាយ ៤ ដំបូងបង្អស់នៅ វៀតណាម - ảnh 1ពិធីសម្ពោធព្រលានយន្តហោះអន្តរជាតិលំដាប់ផ្កាយ ៤ ដំបូងបង្អស់នៅ វៀតណាម 

ព្រលានយន្តហោះអន្តរជាតិ Cam Ranh ត្រូវបានបើកការដ្ឋានចាប់ពីខែកញ្ញា ឆ្នាំ ២០១៦ ដោយមានស្ថាបត្យកម្មពិសេសដូចរូបភាពសំបុកសត្វត្រចៀកកាំ ដែលជាផលិតផលប្រចាំតំបន់នៅខេត្ត Khanh Hoa ។ ព្រលានយន្តហោះ នេះត្រូវបានសាងសង់នៅលើផ្ទៃដីជាង ៥០,០០០ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅជាប់នឹងព្រលានយន្តហោះចាស់ Cam Ranh។

ថ្លែងមតិក្នុងពិធីបើកសម្ពោធនេះរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាមលោក Nguyen Van The បានសង្កត់ធ្ងន់ថាការបើកសម្ពោធព្រលានយន្តហោះថ្មីឲ្យទាន់ពេលវេលានោះ បានដោះស្រាយបញ្ហាហួសកំរិតការផ្ទុកចំនួនភ្ញៀវនៅព្រលានយន្តហោះCam Ranh ចាស់ព្រមទាំងរួមចំណែកតភ្ជាប់ខេត្ត Khanh Hoa និយាយដោយឡែកនិងវៀតណាមនិយាយរួមជាមួយមិត្តភក្តិអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ