ពិធីបង្ហាញមុខលេខាធិការដ្ឋានរដ្ឋសភាវៀតណាម

ពិធីបង្ហាញមុខលេខាធិការដ្ឋានរដ្ឋសភាវៀតណាម - ảnh 1
ការបង្ហាញមុខលេខាធិការដ្ឋានរដ្ឋសភាវៀតណាម


(VOVworld)-នារសៀលថ្ងៃទី១៦មិនា ខុទ្ទកាល័យរដ្ឋសភាវាវៀតណាមបានបើក កិច្ចប្រជុំប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្តីពី
ការអនុម័តលើសមាសភាព លេខាធិការដ្ឋាននិងអនុវត្តការងារបំរើកិច្ចប្រជុំលើកទី
១១រដ្ឋសភាវៀតណាមនីតិ កាលទី១៣។ អញ្ជើញចូលរួមនិងថ្លែងមតិនៅកិច្ចប្រជុំ
នេះ អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា កិច្ច
ប្រជុំលើកទី១១ ជា កិច្ចប្រជុំចុងក្រោយនៃអាណត្តិរដ្ឋសភានីតិកាលទី១៣។​នេះជា
កិច្ចប្រជុំ រយៈពេលខ្លីប៉ុន្តែមានចំនួនការងារច្រើននិងមានសារសំខាន់ ។ កិច្ច
ប្រជុំលើកទី១១រដ្ឋសភានីតិកាលទី១៣ក៏ជាកិច្ចប្រជុំដំបូងគូសសញ្ញានូវ សកម្មភាព
របស់អគ្គលេខាធិការនិងលេខាធិការដ្ឋានសភា ដូច្នេះ លោកស្រី Nguyen Thi Kim
Ngan សុំឲ្យ អគ្គលេខាធិការនិងសមាជិកនៃលេខាធិ ការដ្ឋានសភា នឹងយោងតាម
ភារកិច្ចនិងសិទ្ធិដែលបានកំណត់ ដើម្បីសម្រេចឲ្យបានល្អនូវ ការត្រៀមរៀបចំខ្លឹម
សារទាក់ទិនទៅនឹងរបៀបវាររបស់រដ្ឋសភា ដើម្បីកិច្ចប្រជុំ ដំណើរការប្រកបដោយ
ជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ