ពិធី​បង្ហូតទង់ជាតិ​នៃ​​​ស៊ីហ្គេម​លើក​ទី​៣១ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា

(VOVWORLD) - យោងតាមសេចក្តីប្រកាសជាផ្លូវការរបស់គណៈកម្មាធិការរៀបចំស៊ីហ្គេមលើកទី៣១ អំពីផែនការរៀបចំពិធីបង្ហូតទង់ជាតិក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (SEA Games ៣១) ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៩ ដល់ម៉ោង ១០ និង ៣០ នាទី ថ្ងៃទី ១១ ឧសភា នៅតំបន់ទីធ្លាទល់មុខវេទិកា B ពហុកីឡដ្ឋានជាតិ My Dinh (ហាណូយ)។
ពិធី​បង្ហូតទង់ជាតិ​នៃ​​​ស៊ីហ្គេម​លើក​ទី​៣១ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា - ảnh 1ពហុកីឡដ្ឋានជាតិ My Dinh។ (រូបថត៖ TTXVN)

តាមការគ្រោងទុក ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីគណៈប្រតិភូប្រមាណ ៤០០ នាក់ ក្នុងនោះមានគណៈប្រតិភូប្រមាណ ៣៥០នាក់ តំណាងឲ្យបណ្តាប្រទេសចូលរួមការប្រកួតកីឡា និងតំណាងស្ថានទូតអាស៊ីអាគ្នេយ៍ចំនួន ១០ ប្រចាំនៅទីក្រុងហាណូយផងដែរ។

ពិធីបង្ហូតទង់ជាតិសំដៅបង្ហាញវត្តមាននៃបណ្តាប្រទេស ស្វាគមន៍គណៈប្រតិភូកីឡាមកចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ និងលើកទឹកចិត្តស្មារតីប្រកួតប្រជែងរបស់អត្តពលិក។

ស៊ីហ្គេមលើកទី៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-២៣ ខែឧសភា។ ពិធីបើកនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែឧសភា ខណៈដែលវិញ្ញាសារប្រកួតមួយចំនួននឹងចាប់ផ្ដើមនៅថ្ងៃទី ៦ ខែឧសភា។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ ត្រូវបានរៀបចំនៅទីក្រុងហាណូយ និងខេត្ត ក្រុងជិតខាងចំនួន ១១ រួមមាន៖ Quang Ninh, Bac Ninh, Vinh Phuc, Nam Dinh, Hai Duong, Hai Phong, Ha Nam, Ninh Binh, Hoa Binh, Phu Tho និង Bac Giang។ នេះជាលើកទី២ហើយ ដែលវៀតណាមបានធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍-ស៊ីហ្គេមលើកទី៣១ ដែលលើកដំបូងកាលពីឆ្នាំ២០០៣៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ