ពិធីបដិសណ្ឋារកិច្ចជូនដំណើរក្រុមកីឡាករពិការវៀតណាមចូលរួម Paralympic នៅប្រេស៊ីល

ពិធីបដិសណ្ឋារកិច្ចជូនដំណើរក្រុមកីឡាករពិការវៀតណាមចូលរួម Paralympic នៅប្រេស៊ីល - ảnh 1
ពិធីបដិសណ្ឋារកិច្ចជូនដំណើរក្រុមកីឡាករពិការវៀតណាមចូលរួម Paralympic នៅប្រេស៊ីល

          (VOV)_នាយប់ថ្ងៃទី២៧សីហានៅទីក្រុងហូជីមិញ បានប្រារព្វឡើង ពិធី​បដិ
សណ្ឋារកិច្ចជូនដំណើរក្រុមកីឡាករពិការវៀតណាមចូលរួម Paralympic  ២០១៦ នៅ
ប្រទេសប្រេស៊ីល។ នេះគឺជាមហោស្រពកីឡាដែលវៀតណាមមាន​កីឡាករពិការចូល
រួមច្រើនបំផុតពីមុនមក ដោយមាន១១នាក់។ ថ្លែងមតិនៅពិធីនេះ រដ្ឋមន្ត្រី ក្រសួង
វប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien បានសង្កត់ធ្ងន់ថា៖

          “ យើងអាចជឿជាក់ថា៖ ក្រុមកីឡាករវៀតណាមអាចបង្កើតឡើងប្រការដ៏​
អស្ចារ្យនៅ Paralympic លើកនេះដែរ។ ហើយយើងខ្ញុំសង្ឃឹមថា៖បណ្ដាកីឡាករ​ខំប្រឹង
ប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីទទួលបានស្នាដៃខ្ពស់បំផុត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ