ពិធីបុណ្យ “ប្តូរសំរាមយកដើមឈើ” ប្រព្រឹត្តទៅយ៉ាងផុសផុលនៅវិថីសៀវភៅហាណូយ

(VOVWORLD) - នៅទីក្រុងហាណូយ នាថ្ងៃទី ២៦ ឧសភា គណៈគ្រប់គ្រងនៃវិថីសៀវភៅ បានសហការជាមួយក្រុម Green Life រៀបចំពិធីបុណ្យ “ប្តូរសំរាមយកដើមឈើវិញ” នៅវិថីសៀវភៅ ដោយមានសកម្មភាពដ៏មានអត្ថន័យជាច្រើន ទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននាក់មកចូលរួម។
ពិធីបុណ្យ “ប្តូរសំរាមយកដើមឈើ” ប្រព្រឹត្តទៅយ៉ាងផុសផុលនៅវិថីសៀវភៅហាណូយ - ảnh 1សកម្មភាពទាក់ទាញមនុស្សយ៉ាងច្រើនកុះករ។ រូបថត៖ VOV

ការមកដល់ស្តង់ប្រមូលផ្ដុំនីមួយៗក្នុងពិធីបុណ្យ “ប្តូរសំរាមយកដើមឈើ” ក្រៅពី អំណោយជារុក្ខជាតិគ្រប់ប្រភេទ អ្នកចូលរួមក៏មានឱកាសចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយការយល់ដឹងអំពីការការពារបរិស្ថាន, ការបែងចែកកាកសំណល់, សិក្សាអំពីវិធីក្នុងការបែងចែក និងកែច្នៃសំរាម រួមទាំងហ្គេមមានប្រយោជន៍។ ជាក់ស្តែងជាមួយនឹងក្រដាស់គ្រប់ប្រភេទ ប្លាស្ទិក ៣គីឡូក្រាម និងដែក  ២គីឡូក្រាម នឹងត្រូវប្តូរជូនផ្កាយ ១ ហើយពីផ្កាយ ១ នោះនឹងត្រូវប្តូរទៅដើមឈូកថ្មមួយ។ លោកស្រី Hoang Thi Kieu សមាជិកគណៈកម្មការរៀបចំ Green Life បានឲ្យដឹងថា៖ “សកម្មភាពដោះដូរសំរាមយកដើមឈើត្រូវបានធ្វើជារៀងរាល់ខែនៅថ្ងៃសុក្រចុងក្រោយនៃខែ។ សកម្មភាពនេះមានគោលបំណងផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ដឹង និងចេះបែងចែកសំរាម កាត់បន្ថយបរិមាណកាកសំណល់តាមផ្ទះចូលក្នុងបរិស្ថានរបស់យើង”។

ក្រៅពីយុទ្ធនាការ “ប្តូរសំរាមយកដើមឈើ” អ្នកចូលរួមព្រឹត្តិការណ៍ក៏មានឱកាសចូលទស្សនា និងទិញរុក្ខជាតិ ផើង ដី និងថង់ក្រដាសដើម្បីការពារបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ