ពិធីបុណ្យកាដូ​ទេសចរណ៍ហាណូយ៖ អភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍ បង្កើនការទាក់ទាញនៃ​គោល​ដៅ

(VOVWORLD) - ពិធីបុណ្យកាដូទេសចរណ៍ហាណូយឆ្នាំ ២០២៣ ដោយប្រធានបទ “ហាណូយ - មកដល់ស្រឡាញ់” បានបើកនាយប់ថ្ងៃទី ៣ ខែវិច្ឆិកា នៅកន្លែងដើរថ្មើរជើង - វប្បធម៌នៅវិថី Tran Nhan Tong ខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយ។ 
 ព្រឹត្តិការណ៍នេះសំដៅជំរុញតម្រូវការទេសចរណ៍ ផ្សព្វផ្សាយរូបភាពរដ្ឋធានី - គោលដៅទេសចរណ៍គួរឲ្យទាក់ទាញនិងមានសុវត្ថិភាព បានទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។ តាមនោះ ជំរុញនិងជួយឧបត្ថម្ភសិប្បករនិងភូមិសិប្បកម្មក្នុងការផលិតវត្ថុអនុស្សាវរីយ៍បម្រើភ្ញៀវទេសចរ; តភ្ជាប់ភូមិសិប្បកម្មនិងអង្គភាពផលិតកាដូ ជាមួយអង្គភាពអាជីវកម្មទេសចរណ៍ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍។
ពិធីបុណ្យកាដូ​ទេសចរណ៍ហាណូយ៖ អភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍ បង្កើនការទាក់ទាញនៃ​គោល​ដៅ - ảnh 1បើកពិធីបុណ្យកាដូទេសចរណ៍ហាណូយឆ្នាំ ២០២៣ ក្រោមប្រធានបទ “ហាណូយ - មកដល់ស្រលាញ់” (រូបថត៖ VOV)

កន្លែងតាំងបង្ហាញនិងឧទ្ទេសនាមផលិតផលកាដូ មានស្តង់ចំនួន ៧០ រួមមានផលិតផលរបស់ភូមិសិប្បកម្មនៅទីក្រុងហាណូយ ផលិតផលរបស់សហគ្រាសផលិតនិងធ្វើអាជីវកម្ម ជាមួយការតាំងពិព័រណ៍ដោយប្រើប្រាស់បច្ចេកវិទ្យា 3D Mapping ។ លើសពីនេះទៅទៀត ក៏បានបង្ហាញរូបថតដ៏ស្រស់ស្អាតដើម្បីផ្សព្វផ្សាយអំពីទេសចរណ៍ទីក្រុងហាណូយជាមួយខ្លឹមសារ “ស្នាមញញឹមរបស់ភ្ញៀវទេសចរ”; ការឧទ្ទេសនាមស្នាដៃដែលបានឈ្នះរង្វាន់ក្នុងការប្រឡងរូបថតទេសចរណ៍ហាណូយឆ្នាំ ២០២២; សកម្មភាពផ្សព្វផ្សាយ និងលើកតម្កើងភូមិសិប្បកម្មប្រពៃណីមួយចំនួនរបស់ទីក្រុងហាណូយ។

ពិធីបុណ្យនេះបានប្រព្រឹត្តិទៅដោយមានសកម្មភាពគួរឱ្យទាក់ទាញជាច្រើនដូចជា៖ កម្មវិធីសិល្បៈ ការបង្ហាញមូឌសម្លៀកបំពាក់ "សញ្ញាសម្គាល់ដ៏ប្រណិត"; ឧទ្ទេសនាមបរិយាកាសព័ត៌មាន ផ្សព្វផ្សាយ ឧទ្ទេសនាមផលិតផល សេវាកម្មទេសចរណ៍ Workshopនៃភូមិសិប្បកម្មប្រពៃណី ក្បួនដង្ហែរស៊ីក្លូ។ ពិធីបុណ្យនេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ