ពិធីបុណ្យច្រត់ព្រះនង្គ័ល Doi Son ឆ្នាំ ២០២០ - ការដឹងគុណចំពោះបុព្វការីជនក្នុងការគាស់រានដីនិងពង្រីកវាលស្រែ

(VOVWORLD) - នាថ្ងៃទី ៣១ ខែមករា នៅឃុំ Tien Son ខេត្ត Ha Nam គណៈកម្មាធិការប្រជាជនខេត្ត Ha Nam បានរៀបចំពិធីបុណ្យច្រត់ព្រះនង្គ័ល Doi Son ឆ្នាំ ២០២០ ដែលជាពិធីបុណ្យប្រពៃណីចុះវាលស្រែភ្ជួររាស់ និងបួងសួងឲ្យមានឆ្នាំមួយប្រកបដោយអំណោយផលដ៏ល្អផងដែរ។
ពិធីបុណ្យច្រត់ព្រះនង្គ័ល Doi Son ឆ្នាំ ២០២០  -  ការដឹងគុណចំពោះបុព្វការីជនក្នុងការគាស់រានដីនិងពង្រីកវាលស្រែ - ảnh 1 ពិធីបុណ្យច្រត់ព្រះនង្គ័ល Doi Son ឆ្នាំ ២០២០  -  ការដឹងគុណចំពោះបុព្វការីជនក្នុងការគាស់រានដីនិងពង្រីកវាលស្រែ (រូបថត៖ TTXVN)

ពិធីបុណ្យច្រត់ព្រះនង្គ័លរបស់ខេត្ត Ha Nam ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដែលបានក្លាយជាលក្ខណៈវប្បធម៌ដ៏ល្អប្រពៃក្នុងជីវភាពវប្បធម៌សហគមន៍។ ពិធីបុណ្យច្រត់ព្រះនង្គ័លត្រូវបានរដ្ឋទទួលស្គាល់ជា“ បេតិកភណ្ឌវប្បធម៌អរូបីយ៍ជាតិ»។ នេះគឺជាពិធីបុណ្យដែលពោរពេញទៅដោយមនុស្សធម៌ និងមានអត្ថន័យក្នុងការលើកទឹកចិត្តធ្វើកសិកម្មនិងបង្កបង្កើនផលយ៉ាងជ្រាលជ្រៅ ព្រមទាំងបង្ហាញពីការដឹងគុណដល់បុព្វការីជនក្នុងការគាស់រានដីនិងពង្រីកវាលស្រែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ