ពិធីបុណ្យដើមដូងខេត្ត Ben Tre លើកទី ៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ដល់ថ្ងៃទី ២០​ ខែវិច្ឆិកា

(VOVWORLD) - ពិធីបុណ្យដើមដូងលើកទី ៥ នៅខេត្ត Ben Tre ក្រោមប្រធានបទ“ ដើមដូងធ្វើដំណើរឈានទៅធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី២០ខែវិច្ឆិកា។
ពិធីបុណ្យដើមដូងខេត្ត Ben Tre លើកទី ៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ដល់ថ្ងៃទី ២០​ ខែវិច្ឆិកា - ảnh 1 ពិធីបុណ្យដើមដូងខេត្ត Ben Tre លើកទី ៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ដល់ថ្ងៃទី ២០ ខែវិច្ឆិកា (រូបថត៖TTXVN)

ក្នុងរយៈពេល ៧ ថ្ងៃ ពិធីបុណ្យនេះនឹងមានសកម្មភាពពិសេសជាច្រើនដែលបានរៀបចំឡើងដូចជាពិធីបុណ្យម្ហូបអាហារភាគខាងត្បូងវៀតណាម ពិព័រណ៍ផលិតផលដូងនិងពិព័រណ៍ពាណិជ្ជកម្មជាដើម។ ចំណុចលេចធ្លោនៃពិធីបុណ្យនេះគឺកម្មវិធីស្តីពីសប្តាហ៍វប្បធម៌ - សិល្បៈ - ទេសចរណ៍ដោយមានខ្លឹមសារសម្បូរបែបដូចជា ការរៀបចំកន្លែងវប្បធម៌សហគមន៍ កម្មវិធីសំដែងសិល្បៈតាមដងផ្លូវជាដើម។ ព័ត៌មានអំពីសកម្មភាពិធីបុណ្យនេះក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ៣១ ខែកក្កដានៅទីក្រុងហាណូយ លោក Nguyen Huu Lap អនុប្រធានគណៈ    កម្មាធិការប្រជាជនខេត្ត Ben Tre បានឲ្យដឹងថា៖

« ពិធីបុណ្យដើមដូងលើកទី ៥ នេះត្រូវបានប្រារព្ធឡើងដោយមានអត្ថន័យនៃការឧទ្ទេសនាមរូបភាពនៃទឹកដី និងប្រជាជនខេត្ត Ben Tre ដល់មិត្តភក្តិនៅជិតនិងឆ្ងាយ ដើម្បីរួមចំណែកក្នុងការទាក់ទាញការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌ទេសចរណ៍។ ព្រឹត្តិការណ៍បានផ្តោតសំខាន់លើកពិធីបើកនិងបិទបញ្ចប់ដោយមានការរៀបចំកម្មវិធីពិសេស និងការប្រឡងសម្រស់បវកញ្ញាដូង ជាដើម ដើម្បីបង្កើតបរិយាកាសរីករាយជូនដល់ប្រជាជនទាំងមូល។ យើងខ្ញុំសង្ឃឹមថាសកម្មភាពទាំងនេះនឹងជួយមិត្តភក្តិយល់ដឹងច្បាស់ថែមទៀតអំពីខ្សែ  សង្វាក់តម្លៃនៃដើមដូងនៅក្នុងខឿនសេដ្ឋកិច្ចជាតិនិងដើមដូងក្នុងជីវភាពវប្បធម៌និងស្មារតីរបស់ប្រជាជននៅទូទាំងប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ