ពិធីបុណ្យប្រណាំងទូក Tu Linh នៅកោះ Ly Son (ខេត្ត Quang Ngai) ត្រូវបាន​បើក​ជា​ផ្លូវការ

(VOVWORLD) - ពិធីបុណ្យប្រណាំងទូកប្រពៃណី Tu Linh នៅលើកោះ Ly Son ខេត្ត Quang Ngai ត្រូវបានរៀបចំឡើងនាដើមឆ្នាំថ្មី ហើយជាប្រពៃណីដែលមានអាយុកាលជិត ២០០ ឆ្នាំមកហើយ។
ពិធីបុណ្យប្រណាំងទូក Tu Linh នៅកោះ Ly Son (ខេត្ត Quang Ngai) ត្រូវបាន​បើក​ជា​ផ្លូវការ - ảnh 1ពិធីបុណ្យប្រណាំងទូក Tu Linh នៅកោះ Ly Son (ខេត្ត Quang Ngai) ត្រូវបានបើកជាផ្លូវការ។ រូបថត៖ VOV

នាថ្ងៃទី ១៣ ខែកុម្ភៈ ប្រជាជននៅកោះស្រុក Ly Son ខេត្ត Quang Ngai បានបើកពិធីបុណ្យប្រណាំងទូក Tu Linh (សត្វសក្តិសិទ្ធទាំង៤ គឺនាគ តោ អណ្តើក និងហង្ស)។ ពិធីបុណ្យនេះនឹងប្រព្រឹត្តិទៅដល់ដំណាច់ថ្ងៃតី ១២ កុម្ភៈ។

ពិធីបុណ្យប្រណាំងទូកប្រពៃណី Tu Linh នៅលើកោះ Ly Son ខេត្ត Quang Ngai ត្រូវបានរៀបចំឡើងនាដើមឆ្នាំថ្មី ហើយជាប្រពៃណីដែលមានអាយុកាលជិត ២០០ ឆ្នាំមកហើយ។ ពិធីបុណ្យបានក្លាយទៅជាសកម្មភាពវប្បធម៌ពិសេសរបស់ប្រជាជន ហើយត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ។ លោក Nguyen Thanh Phuong តំណាងគណៈទទួលភ្ញៀវសាលាភូមិ An Vinh ស្រុក Ly Son ខេត្ត Quang Ngai បានឲ្យដឹងថា ពិធីបុណ្យប្រណាំងទូកប្រពៃណី Tu Linh នាដើមនិទាឃរដូវបានបង្ហាញពីកាយវិការតបស្នងសងគុណចំពោះគុណូបការៈរបស់បុព្វការីជនក្នុងគ្រាត្រួសត្រាយផ្លូវ កសាងកោះ ដ៏សម្បូរធូធារ និងកងទ័ព Hoang Sa អតីតកាលដែលបានឆ្លងកាត់សមុទ្របោះបង្គោលអធិបតេយ្យភាពកោះសមុទ្រ “ក្នុងឱកាសបុណ្យតេតជារៀងរាល់ឆ្នាំ យើងខ្ញុំបានរៀបចំពិធីបើកពិធីបុណ្យប្រណាំងទូក ជាមួយគោលបំណងអំណរនិទាឃរដូវថ្មី បួងសួងសុំសេចក្តីសុខចម្រើនជូនប្រជាសេសាទ ប្រទេសជាតិ និងថែរក្សាវប្បធម៌ដ៏យូរអង្វែងជូនកូនចៅផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ