ពិធីបុណ្យផ្កាជើងគោ Dien Bien ឆ្នាំ២០១៨

(VOVWORLD) - នាព្រឹកថ្ងៃទី១៧ ខែមីនា ពិធីបុណ្យផ្កាជើងគោ ឆ្នាំ២០១៨ បាន ប្រពឹ្រត្តទៅនៅខេត្ត Dien Bien (ភាគខាងជើងវៀតណាម) ដោយមានសកម្មភាពជាច្រើន រួមមាន ការតាំងបង្ហាញ និងឧទ្ទេសនាមអំពីផលិតផលទេសចរណ៍ និង លេងល្បែង ប្រជាប្រិយជាដើម។
ពិធីបុណ្យផ្កាជើងគោ Dien Bien ឆ្នាំ២០១៨ - ảnh 1ពិធីបុណ្យផ្កាជើងគោ Dien Bien ឆ្នាំ២០១៨ 

ពិធីបុណ្យផ្កាជើងគោនេះ បានទាក់ទាញប្រជាជន និងភ្ញៀវទេសចរច្រើនកុះករមកសទស្សនាយ៉ាងស្បាយរីករាយ។ លោកស្រី Lo Thi Mai ជាប្រជាជននៅក្រុង Dien Bien ខេត្ត Dien Bien បាននិយាយថា៖

”យើងខ្ញុំមានក្តីសប្បាយរីករាយណាស់ដែលបានចូលរួមពិធីបុណ្យផ្កាជើងគោនេះរាល់ឆ្នាំ។ ខ្ញុំក៏មានគោលបំណងថា ខេត្ត Dien Bien នឹងអភិវឌ្ឍន៍កាន់តែប្រសើរឡើងដើម្បីទាក់ទាញភ្ញៀវទេសចរច្រើនថែមទៀត ”។

ពិធីបុណ្យឆ្នាំនេះ មានការដាក់តាំងបង្ហាញនិងឧទ្ទេសនាមផលិតផលទេសចរណ៏ និង វប្បធម៍ប្រចាំតំបន់ចំនួន ៧៥ ស្តង់។ ក្នុងយប់ថ្ងៃទី១៧ ខែមីនា កម្មវិធីសំដែងសិល្បៈនឹងត្រូវបានបើកក្រោម មានប្រធានបទ “ផ្កាជើងគោ - បទចំរៀង Dien Bien ពោរពេញទៅដោយ មនោសញ្ចេតនា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ