ពិធីបុណ្យផ្កាជើងគោឆ្នាំ២០១៨លើកតំកើងនូវតម្លៃវប្បធម៌ប្រពៃណី

(VOVWORLD) -សកម្មភាពដែលប្រព្រឹត្តទៅក្នុងពិធីបុណ្យនេះគឺសំដៅលើកតំកើង និងរក្សានូវតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិ បង្កើនផែនមហាសាមគ្គីជនជាតិ ជាពិសេសគឺផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្ស Dien Bien មកជាមួយមិត្តភក្តិទាំងជាតិ និងអន្តរជាតិ។

ពិធីបុណ្យផ្កាជើងគោលើកទី៥ឆ្នាំ២០១៨ បានបើក នាយប់ថ្ងៃទី ១៧ ខែមិនា នៅទីក្រុង Dien Bien Phu (ខេត្ត Dien Bien)។

ពិធីបុណ្យផ្កាជើងគោឆ្នាំ២០១៨លើកតំកើងនូវតម្លៃវប្បធម៌ប្រពៃណី - ảnh 1ការសម្តែងសិល្បៈក្នុងពិធីបើក (រូបថតៈ Phan Tuấn Anh/TTXVN) 

អញ្ជើញថ្លែងមតិក្នុងពិធី លោក Nguyen Van Binh ប្រធានគណៈ កម្មាធិការសេដ្ឋកិច្ចមជ្ឈឹមនិងជាប្រធានគណៈបញ្ជាណែនាំភាគពាយ័ព្យ បានសង្កត់ធ្ងន់ថា៖ សកម្មភាពដែលប្រព្រឹត្តទៅក្នុងពិធីបុណ្យនេះគឺសំដៅលើកតំកើងនិងរក្សា នូវតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិ បង្កើនផែនមហាសាមគ្គីជនជាតិ ជាពិសេសគឺផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្ស Dien Bien មកជាមួយមិត្តភក្តិទាំងជាតិនិងអន្តរជាតិ៖

        “ផ្កាជើងគោមានសម្រស់ស្រស់ត្រកាលគួរជាទីគយគន់ មិនត្រឹមតែជានិមិត្តរូបឲ្យសេចក្តីស្រឡាញ់ប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបឲ្យទឹកចិត្តកតញ្ញូនិងកម្លាំងរស់យ៉ាងខ្លាំងក្លា។ ខ្ញុំជឿជាក់យ៉ាងមុតមាំថាជាមួយ នឹងប្រពៃណី សក្កានុភាព ឧត្តមភាពនិងរាល់ សមិទ្ធិដែលទទួលបាននោះ រួមទាំងការស្រុះចិត្តគំនិតរបស់ប្រព័ន្ធនយោបាយទាំងមូល ការគាំទ្ររបស់ប្រជាជនភាគពាយ័ព្យ ខេត្ត Dien Bien នឹងមានការបោះជំហានយ៉ាងខ្លាំងជាង ជាទីមកដល់គួឲ្យទាក់ទាញនិងសក្តិសមជាតំបន់ ដីពោរពេញទៅដោយផ្កាជើងគោ រីកស្គុះស្គាយអង្រូនបេះដូងមនុស្សគ្រប់ រូប”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ