ពិធីបុណ្យផ្កាជើងគោពោរពេញដោយសកម្មភាពដ៏សម្បូរបែប

(VOVWORLD) - ពិធីបុណ្យផ្កាជើងគោ (Hoa Ban) ឆ្នាំ ២០១៩ នឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៨ខែមីនា ឆ្នាំ ២០១៩ នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien ដោយបានប្រព្រឹត្តទៅនូវសកម្មភាពដ៏សម្បូរបែបជាច្រើន។ 
ពិធីបុណ្យផ្កាជើងគោពោរពេញដោយសកម្មភាពដ៏សម្បូរបែប - ảnh 1ពិធីបុណ្យផ្កាជើងគោនឹងពោរពេញទៅដោយសកម្មភាពដ៏សម្បូរបែប (រូបថតៈ baodienbienphu.info.vn) ) 

ពិធីបុណ្យនេះរួមមានសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖ មហោស្របច្រៀងចម្រៀង ប្រជាប្រិយនៃបណ្តាជនជាតិ; ការតាំងបង្ហាញនិងផ្សព្វផ្សាយផលិតផលវប្បធម៌-ទេសចរ ណ៍; សម្តែងឡើងវិញនូវររៀបរស់នៅខាងវប្បធម៌របស់បណ្តាជនជាតិ; សកម្មភាពជួបប្រាស្រ័យ ការប្រកួតកីឡានិងការប្រឡងស្រីស្អាតផ្កាជើងគោ ឆ្នាំ ២០១៩ ជាដើម។

ដើម្បីតភ្ជាប់ប្រវត្តិសាស្រ្តនិងបច្ចុប្បន្នកាល គណៈកម្មាធិការរៀបចំពិធីបុណ្យផ្កាជើង គោឆ្នាំ ២០១៩ មានផែនការអនុវត្តសកម្មភាពជាច្រើន ដើម្បីរំលឹកឡើងវិញអំពីយុទ្ធនាការ Dien Bien Phu  ដូចជា ការប្រឡងធាក់កង់ដោយផ្ទុកឥវ៉ាន់ និងប្រឡងផ្ទុកគ្រាប់កាំភ្លើងជាដើម។

នេះជាសកម្មភាពប្រចាំឆ្នាំរបស់ខេត្ត Dien Bien សំដៅឧទ្ទេសនាម អភិរក្ស និងពង្រីកនូវប្រភេទបេតិកភណ្ឌវប្បធម៌ជនជាតិរបស់តំបន់ ដោយផ្សាភ្ជាប់នឹងការអភិរក្សវប្ប ធម៌ជាមួយការពង្រីកសក្កានុភាពនិងប្រៀបខ្លាំងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ ខេត្តក្នុងសម័យកាលនវានុវត្តន៍ ធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍។

ជាមួយនឹងនិមិត្តរូបជាផ្កាជើងគោ ពិធីបុណ្យនេះជាឱកាសសម្រាប់លើកតំកើងប្រ ភេទផ្កាជើងគោ ដែលជានិមិត្តរូបរបស់តំបន់ដីនិងប្រជាជននៅខេត្ត Dien Bien និយាយដោយឡែកនិងតំបន់ពាយព្យនិយាយរួម រួមចំណែកកសាងនិងផ្សព្វផ្សាយប្រកបដោយជោគជ័យនូវពាណិជ្ជសញ្ញាទេសចរណ៍ Dien Bien ទៅកាន់ប្រជាជនទូទាំងប្រទេសនិងមិត្តភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ