ពិធីបុណ្យ៖ផ្សាររាត្រីអាស៊ាន-អាស៊ីអាគ្នេយ៍នៅ ណូវែលហ្សេឡង់

ពិធីបុណ្យ៖ផ្សាររាត្រីអាស៊ាន-អាស៊ីអាគ្នេយ៍នៅ ណូវែលហ្សេឡង់ - ảnh 1
ពិធីបុណ្យ៖ផ្សាររាត្រីអាស៊ាន-អាស៊ីអាគ្នេយ៍នៅ ណូវែលហ្សេឡង់

(VOV)_​ពិធីបុណ្យ៖ ផ្សាររាត្រីអាស៊ាន-អាស៊ីអាគ្នេយ៍ ជាព្រឹត្តិការណ៍១ ​ដោយ​មូល​និធិ
 ​Asia – ណូវែលហ្សេឡង់ Foundation ក្រុមប្រឹក្សារទីក្រុង Wellington និងស្ថានទូតនៃ
បណ្ដាប្រទេសអាស៊ាន ប្រចាំនៅ​ ណូវែលហ្សេឡង់ បានរួមសហការ​រៀបចំឡើង
 ក្នុងរយៈពេល២ឆ្នាំម្ដង ដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយអំពីបណ្ដាខឿនវប្បធម៌ មុខ
ទំនិញសិប្បកម្មវិចិត្រសិល្បះ និងម្ហូបអាហាររបស់ប្រទេសអាស៊ានទាំង​១០។

          ពិធីបុណ្យឆ្នាំនេះត្រូវបានរៀបចំនាថ្ងៃទី១៣និងទី១៤ មិនានៅទីក្រុង Wellington
 ក្នុងឱកាសអាស៊ាន- ណូវែលហ្សេឡង់ និងវៀតណាម- ណូវែលហ្សេឡង់ រំលឹកខួប
អនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៥-២០១៥) ដោយ
ទាក់ទាញភ្ញៀវ​រាប់ពាន់នាក់មកចូលរួមដែរ។  ​ប្រទេសអាស៊ានទាំងឡាយបាននាំមក
នៅពិធីបុណ្យនេះ នូវបណ្ដាឈុតសម្ដែង​សិល្បះប្រពៃណី រៀបចំស្តង់ទំនិញបង្ហាញ
ផលិតផលវិចិត្រសិល្បះ និង​ម្ហូបអាហារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ