ពិធីបុណ្យភូមិ Sen ឆ្នាំ ២០២០ ត្រូវបានប្រារព្ធឡើងតាមលក្ខណៈថ្នាក់ជាតិ

(VOVWORLD) -  ពិធីបុណ្យភូមិ Sen ២០២០ - ជាព្រឹត្តិការណ៍ដើម្បីអបអរសាទរខួបគម្រប់លើកទី ១៣០ ឆ្នាំនៃទិវាកណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០-១៩ ឧសភា ២០២០) នឹងត្រូវបានរៀបចំឡើងតាមលក្ខណៈថ្នាក់ជាតិ ដោយមានសកម្មភាពជាក់ស្តែងជាច្រើននិងគួរអោយទាក់ទាញ។

ពិធីបុណ្យភូមិ Sen ឆ្នាំ ២០២០ ត្រូវបានប្រារព្ធឡើងតាមលក្ខណៈថ្នាក់ជាតិ - ảnh 1 រូបថតៈ VGP

ពិធីបុណ្យភូមិ  Sen ឆ្នាំនេះ នឹងប្រ ព្រឹត្តទៅក្នុងរយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី ១៥ ដល់ ១៩ ឧសភា) នៅទីក្រុង Vinh ស្រុក Nam Dan រួមទាំងស្រុកនិងទីប្រជុំជនមួយចំនួនទូទាំងខេត្ត Nghe An។ សូមជម្រាបថា ពិធីបុណ្យភូមិ Sen គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដើម្បីបង្ហាញពីការដឹងគុណនិងការគោរពរបស់ប្រជាជនទូទាំងប្រទេសចំពោះលោកប្រធានហូជីមិញ។ តាមរយៈព្រឹត្តិការណ៍នេះ ដើម្បីបន្តជំរុញការសិក្សានិងធ្វើតាមសតិអារម្មណ៍សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ ក៏ដូចជា ផ្សព្វផ្សាយអំពីសម្រស់ខេត្ត Nghe An ទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ