ពិធីបុណ្យម្ហូបអាហារអាស៊ានលើកទី២នៅកម្ពុជា

ពិធីបុណ្យម្ហូបអាហារអាស៊ានលើកទី២នៅកម្ពុជា - ảnh 1
ពិធីបុណ្យនេះទាក់ទាញភ្ញៀវកម្ពុជានិងអន្តរជាតិប្រមាណ១ហ្មឺននាក់ចូលរួម

(VOVworld) - នាយប់ថ្ងៃទី១ មេសា នៅកីឡាដ្ឋានអូឡាំពិកនៅរាជធានីភ្នំពេញ
របស់កម្ពុជា បានប្រារព្ធពិធីបុណ្យម្ហូបអាហារអាស៊ានលើកទី២។នេះជាព្រឹត្តិការណ៍
សម្បុរសធធម៌ដែលត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំដោយអង្គការក្រៅរដ្ឋាភិបាល
“ដើម្បីស្នាមញញឹមកុមារ” របស់បារាំងសហការជាមួយក្រសួងការបរទេសនិងសហ
ប្រតិបតិ្តការអន្តរជាតិ ក្រសួងទេសចរណ៍និងក្រសួងយុវជននិង កីឡាកម្ពុជា។ព្រឹត្តិ
ការណ៍នេះរួមចំណែកផ្សព្វផ្សាយ ជំរុញទេសចរណ៍ក្នុងតំបន់ អាស៊ានហើយជួយ
ឧបត្ថម្ភខាងថវិកាសំរាប់កម្មវិធីបណ្ដុះបណ្ដាលប្រភពធនធានមនុស្សធម៌ក្នុងផ្នែក
ទេសចរណ៍នៃប្រទេសអាស៊ាននានា។
ពិធីបុណ្យម្ហូបអាហារអាស៊ានលើកទី២នៅកម្ពុជា - ảnh 2
ភ្ញៀវទស្សនាស្ថង់ទំនិញវៀតណាម

ក្នុងរយៈពេល២ថ្ងៃប្រព្រឹត្តទៅពិធីបុណ្យនេះ ប្រជាជនកម្ពុជា ក៏ដូចជាប្រទេស
ផ្សេងៗក្នុងតំបន់អាស៊ានិងមិត្តភក្តិអន្តរជាតិមានឱកាសភ្លក់រសជាតិនៃម្ហូបអាហារប្រមាណ២០០មុខពោរពេញទៅដោយលក្ខណៈវិសេសវិសាលនៃប្រទេសអាស៊ាន
និមួយៗ។ស្តង់ទំនិញទាំង២របស់វៀតណាមទាក់ទាញភ្ញៀវកម្ពុជានិងអន្តរជាតិ
យ៉ាងច្រើនកុះករមកទស្សនា និងទទួលទានម្ហូបអាហារ។លោក Le Phuoc Thien អ្នក
ចុងភៅស្តង់ទំនិញវៀតណាមនៅពិធីបុណ្យនេះបានឲ្យដឹងថា៖
“ខ្ញុំទទួលបន្ទុកធ្វើម្ហូប phơ និងប្រហិត។នេះជា​phơ ហាណូយ ប្រភេទ phơ
ពិសេស ដោយឡែកនៃតំបន់ប៉ែកខាងជើងវៀតណាម។ខ្ញុំមានកិត្តិយសយ៉ាងខ្លាំង
ណាស់នៅពេលបានឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិអំពី phơ វៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ