ពិធីបុណ្យរំលឹកខួបសម្រាប់អាជីពច្រៀងចម្រៀង Xam

(VOVWORLD) - ចម្រៀង Xam គឺជាប្រភេទចម្រៀងប្រពៃណីដែលពេញនិយមនៅតំបន់វាលទំនាប នៃភាគខាងជើងតាំងអតីតកាល ហើយជាការសម្តែងបែបប្រជាប្រិយតែមួយគត់នៅក្នុងឃ្លាំងសម្បត្តិតន្ត្រីជាតិ។ 

នាថ្ងៃទី ១២ ខែមីនា (ពោលគឺថ្ងៃទី ២២ តាមច័ន្ទគតិ) នៅទីក្រុង Hai Phong ក្លឹបច្រៀងង Xam Hai Phong បានប្រារព្ធពិធីរំលឹកខួប នៃអាជីពចម្រៀង Xam ដោយមានការចូលរួមពីសិប្បករ សិល្បករ សិល្បការនីចម្រៀងប្រជាប្រិយមួយចំនួនធំ  រួមទាំងក្លឹបចម្រៀង Xam ទាំងប្រទេស។

ចម្រៀង Xam គឺជាប្រភេទចម្រៀងប្រពៃណីដែលពេញនិយមនៅតំបន់វាលទំនាប នៃភាគខាងជើងតាំងអតីតកាល ហើយជាការសម្តែងបែបប្រជាប្រិយតែមួយគត់នៅក្នុងឃ្លាំងសម្បត្តិតន្ត្រីជាតិ។ ពិធីបុណ្យរំលឹកខួបអាជីពចម្រៀង Xam  ធ្វើឡើងនៅថ្ងៃទី ២២ ខែទី ២ និង ២២ ខែទី ៨ តាមច័ន្ទគតិ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន។ លោក Nguyen Duc Danh ប្រធានក្លឹបចម្រៀង Xam Quynh Phu ខេត្ត Thai Binh បានឲ្យដឹងថា៖ “ការរៀបចំខួបអាជីពដូចនេះគឺមានតម្លៃខ្លាំងណាស់។ យើងបានជួបប្រាស្រ័យជាមួយសិប្បករ និងបងប្អូនមកពីខេត្តនានា។ ក្លឹបចម្រៀង Xam Quynh Phu ត្រូវបានបង្កើតឡើងជិតដប់ឆ្នាំហើយ ក៏មានការជួបប្រាស្រ័យជាមួយក្លឹបផ្សេងៗ នៅខេត្តផ្សេងៗដែរ ហើយជាពិសេសក្លឹបយើងបាននាំយកបទ ចម្រៀង Xam ចូលសាលាបឋមសិក្សា ហ្វឹកហាត់ឲ្យក្មេងៗ ដើម្បីរៀបចំកម្មវិធីប្រឡងចម្រៀងបឋមសិក្សាដូចឆ្នាំនេះបានឈ្នះរង្វាន់លេខមួយផងដែរ”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សិល្បៈច្រៀងចម្រៀង Xam កាន់តែមានភាពរស់រវើកក្នុងបេះដូងអ្នកស្រលាញ់សិល្បៈ ជាពិសេសក្នុងពិធីបុណ្យ និងប្រពៃណីជាតិ។

ប្រតិកម្មទៅវិញ

ផ្សេងៗ