ពិធីបុណ្យវៀតណាមនៅ Kanagawa (ជប៉ុន)

(VOVWORLD) - ពិធីបុណ្យវៀតណាមនៅជប៉ុនត្រូវបានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៨និងទី៩ខែកញ្ញា នៅទីក្រុង Yokohama ខេត្ត Kanagawa ប្រទេសជប៉ុន។ 
ពិធីបុណ្យវៀតណាមនៅ Kanagawa (ជប៉ុន) - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំជប៉ុនលោក Nguyen Quoc Cuong អភិបាលខេត្ត Kanagawa និងឯកអគ្គរដ្ឋទូតមហោស្រពបានប្រកាសបើកសម្ពោធព្រឹត្តិការណ៍នេះ (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិ ក្នុងពិធីបើក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៥មក ពិធីបុណ្យវៀតណាមនៅ Kanagawa ត្រូវបានធ្វើឡើងចំនួន៣លើក ហើយសុទ្ធតែទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

នេះជាព្រឹត្តិការណ៍ដែលត្រូវបានរៀបចំឡើង សំដៅជម្រុញការផ្លាស់ប្តូរវប្បធម៌ សេដ្ឋ កិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមជាមួយខេត្ត Kanagawa។ ឯកអគ្គរដ្ឋទូត លោក Nguyen Quoc Cuong បានសង្កត់ធ្ងន់ថា ពិធីបុណ្យវៀតណាម ឆ្នាំ ២០១៨នេះ គឺពោរពេញទៅដោយអត្ថន័យ ព្រោះថា បានប្រព្រឹត្តទៅចំឱកាស ខួបលើកទី៤៥នៃទិវាង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន។ លោកឯកអគ្គរដ្ឋទូត ជឿជាក់ថា ពិធីបុណ្យវៀតណាមនៅ Kanagawa ឆ្នាំ២០១៨ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ រួមចំណែកជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែអភិ វឌ្ឍន៍ជាក់ស្តែងនាពេលខាងមុខ។

រីឯខ្លួនវិញ អភិបាលខេត្ត Kanagawa លោក Kuroiwa Yuji ក៏បានលើកឡើងថា ព្រឹត្តិការណ៍នេះជាស្ពានសំខាន់សំដៅតភ្ជាប់និងជម្រុញទំនាក់ទំនងមិត្តភាព រវាង វៀតណាមនិងខេត្ត Kanagawa ឲ្យកាន់តែស៊ីជម្រៅថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ