ពិធីបុណ្យវប្បធម៌កីឡានិងទេសចរណ៍ជនរួមជាតិចាមឆ្នាំ ២០១៦


ពិធីបុណ្យវប្បធម៌កីឡានិងទេសចរណ៍ជនរួមជាតិចាមឆ្នាំ ២០១៦  - ảnh 1
ពិធីបុណ្យវប្បធម៌កីឡានិងទេសចរណ៍ជនរួមជាតិចាមឆ្នាំ ២០១៦ (Image: baotintuc.vn)

(VOVworld) – នាយប់ថ្ងៃទី ១៥ កក្កដា នៅខេត្ត An Giang ភាគខាងត្បូង
វៀតណាមបានបើក ជាផ្លូវការពិធីបុណ្យវប្បធម៌កីឡានិងទេសចរណ៍ជួនរួម
ជាតិចាមឆ្នាំ ២០១៦ ។ ថ្លែងមតិនៅទី នេះ លោក Huynh Vinh Ai
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍ បានសង្កត់ធ្ងន់ ថា៖

        «ពិធីបុណ្យត្រូវបានរៀបចំឡើងសំដៅរំលឹកខួបព្រឹត្តិការណ៍នយោបាយ
សំខាន់របស់ ប្រទេសជាតិ ព្រមទាំង ជាឱកាសផ្សព្វផ្សាយវប្បធម៌ប្រពៃណី
របស់ជនរួមជាតិចាមជាមួយ មិត្តភ័ក្តនៅក្នុងនិងក្រៅប្រទេសដើម្បី
បង្កើតកំលាំងពលំអភិវឌ្ឍន៍សេដ្ឋកិច្ចថែទាំជីវភាពខាងសម្ភរៈនិងស្មារ
តីសំរាប់ប្រជាពលរដ្ឋ។​ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍មានគោលបំណង
បន្តទទួលបានការចូលរួមនិងកិច្ចសហការរបស់តំបន់រដ្ឋាភិបាលនិង
សហគមន៍ជនរួមជាតិចាម ក្នុងការងារអភិរក្សពង្រឹងនិងពង្រីកវប្បធម៌
ជាតិ៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ