ពិធីបុណ្យវប្បធម៌និងទេសចរណ៍ Muong Lo ទទួលបានរង្វាន់ដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិក

(VOVWORLD) - គណៈកម្មការរៀបចំកម្មវិធីប្រគល់រង្វាន់ Stevie Award លើកទី ១៧ បានប្រគល់រង្វាន់មាស សម្រាប់ផ្នែកយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រចាំឆ្នាំដល់ពិធីបុណ្យវប្បធម៌និងទេសចរណ៍ Muong Lo ឆ្នាំ ២០១៩។
ពិធីបុណ្យវប្បធម៌និងទេសចរណ៍ Muong Lo ទទួលបានរង្វាន់ដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិក - ảnh 1 កម្មវិធីសំដែងសិល្បៈនៅពិធីបុណ្យវប្បធម៌និងទេសចរណ៍នាឆ្នាំ ២០១៩ - (រូបថត៖ Newday Media)

គណៈកម្មការរៀបចំកម្មវិធីប្រគល់រង្វាន់ Stevie Award លើកទី ១៧ បានប្រគល់រង្វាន់មាស សម្រាប់ផ្នែកយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រចាំឆ្នាំដល់ពិធីបុណ្យវប្បធម៌និងទេសចរណ៍ Muong Lo ឆ្នាំ ២០១៩ និងប្រគល់រង្វាន់ប្រាក់ដល់កម្មវិធីសហគមន៍ប្រចាំឆ្នាំសម្រាប់ឈុតសំដែងរបៀប«របាំ Xoe ធំបំផុត»នៅវៀតណាម។

សកម្មភាពនេះមានគោលបំណងអភិរក្សនិងលើកកម្ពស់អត្តសញ្ញាណសហគមន៍សម្រាប់របាំប្រពៃណីរបស់ជនរួមជាតិ Thai។

Newday Media  - អង្គភាពរៀបចំព្រឹត្តិការណ៍នេះ បានក្លាយជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដំបូងគេនៅប្រទេសវៀតណាមដែលទទួលបាន រង្វាន់ខ្ពស់បំផុតរបស់ Stevie Awards នៅសហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ