ពិធីបុណ្យវប្បធម៌វៀតណាម-ជប៉ុនលើកទី៥បានបើកនៅវៀតណាម

(VOVWORLD) -នាថ្ងៃទី២៦ខែមករា ពិធីបុណ្យវប្បធម៌វៀតណាម-ជប៉ុន (JVF) លើក ទី៥ បានប្រារព្ធ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ 
ពិធីបុណ្យវប្បធម៌វៀតណាម-ជប៉ុនលើកទី៥បានបើកនៅវៀតណាម - ảnh 1ភ្ញៀវកំពុងភ្លក់ម្ហូបជប៉ុន (រូបថតៈ TTXVN) 

នេះជាព្រឹត្តិការណ៍មួយក្នុងចំណោម ព្រឹត្តិការណ៍ចាប់ផ្តើមអបអរសាទរពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការ ទូតវៀតណាម-ជប៉ុន(ថ្ងៃទី២១កញ្ញាឆ្នាំ១៩៧៣-ថ្ងៃទី២១កញ្ញាឆ្នាំ២០១៨ ។)។ ពិធីបុណ្យនេះបានប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៨មករា នៅខ័ណ្ឌ ទី១ក្រោមប្រធានបទ “កាន់ដៃគ្នាឲ្យជាប់”។ ពិធីបុណ្យបានរៀបចំនៅពីរកន្លែង រួមមានកន្លែងលក់ដូរនិងឆាកសម្តែងផង។ កន្លែងលក់ដូរគឺឧទ្ទេសនាមនូវរមណីដ្ឋានរបស់ជប៉ុន តាំងបង្ហាញម្ហូបអាហារនិងភ្លក់ម្ហូបល្បីឈ្មោះផងដែរ។ រីឯឆាកសម្តែងគឺឧទ្ទេសនាមវប្បធម៌តន្ត្រី Pop របស់ ជប៉ុននិងជួបប្រាស្រ័យជាមួយសិល្បៈល្បីឈ្មោះរបស់វៀតណាម និងជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ